លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » បណ្ណសារដ្ឋាន » បណ្ណាល័យវីដេអូ » ព័ត៌មានវីដេអូ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ព័ត៌មានវីដេអូ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
Prepaired By: NARA1472 ​ Date: (8/22/2026 10:26:47 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ម្សិលមិញនេះ បានអញ្ជើញជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨១ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម ដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

វត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានរដ្ឋសភានាឱកាសនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពូនជ្រំទំនាក់ទំនង និងពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ ស្របតាមបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីឧត្តមប្រយោជន៍ និងវឌ្ឍនភាពរួមនៃប្រជាជាតិទាំងពីរ កម្ពុជា-វៀតណាម៕