រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៧ នៃរដ្ឋសភា ចុះបំពេញបេសកកម្ម និងជំរុញការអភិវឌ្ឍវិស័យគន្លឹះ៤ នៅក្នុងខេត្តកំពង់ឆ្នាំង
គណៈកម្មការទី៧ នៃរដ្ឋសភា ចុះបំពេញបេសកកម្ម និងជំរុញការអភិវឌ្ឍវិស័យគន្លឹះ៤ នៅក្នុងខេត្តកំពង់ឆ្នាំង
Prepaired By: NARA1472 ​ Date: (6/3/2026 12:43:39 AM )
ខេត្តកំពង់ឆ្នាំង៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ រួមជាមួយតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្ត (តំណាងឯកឧត្តមអភិបាលខេត្ត) និងថ្នាក់ដឹកនាំមន្ទីរជំនាញទាំង៤។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណងសំខាន់ ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅ របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារក្នុងខេត្ត រួមនឹងការប្រមូលព័ត៌មាន ដើម្បីជួយពន្លឿនការអភិវឌ្ឍលើវិស័យទាំង៤ (អប់រំ សាសនា វប្បធម៌ និងទេសចរណ៍) ដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការ។ ទន្ទឹមនេះ ដើម្បីប្រមូលមូលដ្ឋានព័ត៌មានច្បាស់លាស់សម្រាប់រដ្ឋសភា ក្នុងការរៀបចំកសាង និងអនុម័ត «ច្បាប់ស្តីពី សាសនា» នាពេលខាងមុខ។

បន្ទាប់ពីការពិភាក្សា និងឆ្លើយឆ្លងសំណួរ-ចម្លើយយ៉ាងផុសផុល គណៈកម្មការទី៧ នៃរដ្ឋសភា បានផ្តល់អនុសាសន៍គន្លឹះៗមួយចំនួន ដូចខាងក្រោម៖

វិស័យវប្បធម៌ និងសាសនា៖ ត្រូវទប់ស្កាត់អាជីវកម្មសាសនា ហាមដាច់ខាតការយកសាសនាធ្វើជាឧបករណ៍ទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងត្រូវជំរុញការចុះបញ្ជីដីវត្តអារាមឱ្យបានលឿន ដើម្បីចេញប័ណ្ណកម្មសិទ្ធិ និងទប់ស្កាត់ការសាងសង់សំណង់អនាធិបតេយ្យក្នុងបរិវេណវត្ត ថែរក្សាអភិរក្សអគារបុរាណ និងវប្បធម៌ ព្រមទាំងគិតគូរវែងឆ្ងាយលើការលក់សម្ភារបម្រើឱ្យវិស័យវប្បធម៌ដើម្បីផ្សារភ្ជាប់នឹងសេដ្ឋកិច្ច។

វិស័យទេសចរណ៍៖ ត្រូវអភិវឌ្ឍតំបន់សក្តានុពល ពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាសក្តានុពលធំរបស់ខេត្ត លើកកម្ពស់ការពង្រឹងការធ្វើបដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍ និងសេវាម្ហូបអាហារ និងត្រូវបង្កើតការកែច្នៃអ្វីដែលថ្មី ប្លែក និងមានគុណភាព (មិនដដែលៗ) ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះទេសចរណ៍ប្រៀបដូចជា «មាសបៃតង» ជួយឱ្យសេដ្ឋកិច្ចមូលដ្ឋានរីកចម្រើន។

វិស័យអប់រំ យុវជន និងកីឡា៖ ត្រូវបន្តអភិវឌ្ឍនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ ជំរុញទាំងផ្នែកចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។

ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញទាំង៤ នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលយកនូវរាល់អនុសាសន៍ណែនាំដ៏មានតម្លៃទាំងនេះ ទៅអនុវត្តដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។