រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យ ហ្លួង ម៉ែ
គណ:កម្មការទី៨ នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋនៅមន្ទីរពេទ្យ ហ្លួង ម៉ែ
Prepaired By: NA0989 ​ Date: (11/20/2025 6:21:34 PM )

គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការ បានអញ្ជើញចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យ ហ្លួង ម៉ែ និងមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ ហ្លួង ម៉ែ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ ដែលស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថាក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងគោលបំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកលការពង្រីកការថែទាំសុខភាពរបស់របបសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌។ លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពអោយមានប្រសិទ្ធិភាពខ្ពស់ ទាំងគុណភាព និងសេវាធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាល ដើម្បីកត់បន្ថយកាធ្វើដំណើររបស់បងប្អូនមកកាន់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសត្រូវពង្រឹងមន្ទីរពេទ្យថ្នាក់ជាតិប្រែក្លាយទៅជាមន្ទីរពេទ្យឯកទេស។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៉ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើរបាយការណ៍សង្ខេបជម្រាបជូនលោកជំទាវប្រធាន ក៏ដូចជាគណ:ប្រតិភូគណ:កម្មការទី៨ អំពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ ដោយក្នុងឆ្នាំ២០១៩ មន្ទីរពេទ្យ ហ្លួង ម៉ែ គឺជាមន្ទីពេទ្យ«នគរទេព» ឯកទេសរោគស្រ្តីស្ថិតក្រោមការគ្រប់គ្រងរបស់ NGO ក្រោយមកនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ណែត បានយកមន្ទីរពេទ្យនេះសម្រាប់ធ្វើការព្យាបាលជំងឺកូវីដ-១៩ រហូតដល់ខែកុម្ភ: ឆ្នាំ២០២២ តមកក្នុងខែកញ្ញា ឆ្នាំ២០២២ មន្ទីរពេទ្យ ហ្លួង ម៉ែ ក៏ប្រែក្លាយជាមន្ទីរពេទ្យថា្នក់ជាតិ ដែលមានឯកទេសព្យាបាលជំងឺមហារីក។ នាពេលបច្ចុប្បន្ននេះមន្ទីរពេទ្យ ហ្លួង ម៉ែ មានបុគ្គលិកសរុប៣៤៥នាក់ ក្នុងវេជ្ជបណ្ឌិត៧២នាក់ ដោយបងប្អូនប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យក្នុងមួយឆ្នាំៗការទទួលព្យាបាលមានការកើនឡើងជាលំដាប់ ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យបានធ្វើការសហការជាមួយអង្គការនគរទេពសម្រាប់ធ្វើយុទ្ធនាការធ្វើតេសរកកោសិកាមហារីកមាត់ស្បូនដោយឥតគិតថ្លៃ បានចំនួន ៥៧២៣ តេស្ត និងរកឃើញលទ្ធផលមិនប្រក្រតីចំនួន ៥០៤ករណី និងទទួលការពិនិត្យព្យាបាលជំងឺទូទៅផ្សេងទៀត។ 

ក្រោយពីបានស្តាប់នៅរបាយការណ៍វឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកំលាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វីជា្ជជីវ:ឱ្យសាកសមទៅនឹងពាក្យថាកងទ័ពទេវតាដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកលើសុខាមាភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ លោកជំទាវក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរពេទ្យ ហ្លួង ម៉ែ ខិតខំធ្វើការផ្សព្វផ្សាយនៅបញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ ៕