សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__ គណៈប្រតិភូសភាដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំ APPF-GH លើកទី៩ នៅកម្ពុជា មកពី ១៦ ប្រទេស ចុះសិក្សាផ្ទាល់ពីការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន ក្នុងខេត្តកំពត__ អនុប្រធានទី២រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅឆែក និងជប៉ុន ធ្វើជា «ទូតសុច្ឆន្ទៈ» ផ្សព្វផ្សាយពីកម្ពុជាលើឆាកអន្តរជាតិ__ ព័ត៌មានវីដេអូ ៖ កម្ពុជាទទួលបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF-GH លើកទី៩ ដើម្បីលើកកម្ពស់សុខភាពសកល__ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ប្រជុំពិនិត្យទិដ្ឋភាពច្បាប់លើសេចក្តីព្រាងច្បាប់ វិសោធនកម្មស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ ឯកឧត្តម អំ បឺរឡា (Om Birla)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌា​ ព្រមទាំង​ ជូនចំពោះ​ សហការី និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខ។ __ សម្តេចប្រធានរដ្ឋសភា៖ កិច្ចប្រជុំលើកទី៩ APPF-GH មិនត្រឹមតែជាការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ដើម្បីលើកកម្ពស់​សេវាសុខភាពជូនពលរដ្ឋប៉ុណ្ណោះទេ តែជាការភ្ជាប់ទំនាក់ទំនង ចំណងមិត្តភាព និងភាពជាដៃគូយ៉ាងស្និទ្ធស្នាលផងដែរ__ សម្តេចប្រធានរដ្ឋសភា វាយតម្លៃខ្ពស់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្តីពីសុខភាពសកល ពិតមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវគុណភាព ប្រសិទ្ធភាព និងតម្លាភាព លើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ__ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក ស្ដីពីសុខភាពសកល លើកទី៩ បានបន្តកិច្ចប្រជុំចំនួន៤វគ្គ ផ្ដោតការពិភាក្សាលើការគ្របដណ្តប់សុខភាពជាសកលក្នុងយុគសម័យនៃការប្រែប្រួលអាកាសធាតុ និងបញ្ញាសិប្បនិម្មិត__ លោកជំទាវ ឡោក ខេង អញ្ជើញទទួលស្វាគមន៍ ប្រធានWHO មកកម្ពុជា ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សភាកម្ពុជា បើកជាផ្លូវការនូវ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិក លើកទី៩» ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកល__ សម្តេចប្រធានរដ្ឋសភា និងប្រធានរដ្ឋឡាវ បន្តលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ដើម្បីនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងសងខាង__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន អតីតប្រធានរដ្ឋសភាឡាវ នៅទីក្រុងវៀងចន្ទន៍__ សភាកម្ពុជា អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូប្រទេសកូរ៉េ ដើម្បីចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)__ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងប្រជាជនកម្ពុជា-ឡាវ__ សម្តេចប្រធានរដ្ឋសភា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត សាយសំផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ__ ថ្នាក់ដឹកនាំសភាកម្ពុជា និងតំណាង WHO រួមគ្នារៀបចំ «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដើម្បីប្រែក្លាយកិច្ចពិភាក្សាទៅជាសកម្មភាពជាក់ស្តែង បម្រើផលប្រយោជន៍សុខភាពប្រជាជនក្នុងយុគសម័យ AI និងការប្រែប្រួលអាកាសធាតុ__ រដ្ឋសភាប្រគល់សេចក្តីព្រាងច្បាប់វិសោធនកម្មការគ្រប់គ្រងឃុំ សង្កាត់ ជូនគណៈកម្មការជំនាញសិក្សាស្រាវជ្រាវ

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា
Prepaired By: NA0989 ​ Date: (9/17/2025 1:24:51 AM )

នៅចំពោះមុខថ្នាក់ដឹកនាំគណៈប្រតិភូសមាជិកអន្តរសភាអាស៊ាន(អាយប៉ា) ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាយ លើកទី៤៦ នៅទីក្រុងគូឡាឡាំពួ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានគណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរនិងឆន្ទៈរបស់កម្ពុជាក្នុងការលើក កម្ពស់សន្តិភាព សុខដុមនីយកម្មនៅក្នុងអាស៊ាន តាមរយៈការដោះស្រាយជម្លោះព្រំដែនកម្ពុជានិងថៃដោយសន្តិវិធី។ 

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថាកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ គោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា។ កម្ពុជាដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធីឈរលើយន្តការដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពព្រំដែនកម្ពុជានិងថៃវិលទៅរកភាពប្រក្រតីឡើងវិញ។ សុខសន្តិភាពតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ ក៏ជាសុខសន្តិភាពរបស់សហគមន៍អាស៊ាន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ក្នុងការកសាងសហគមន៍រួម ប្រកបដោយចីរភាពនិងបរិយាបន្នដោយយកពលរដ្ឋជាស្នូល។ 

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៦ បានប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ដើម្បីពិភាក្សា អនុម័តកម្មវិធីនិងរបៀបវារៈនៃមហាសន្និបាតលើកទី៤៦ និងសកម្មភាពការងារមួយចំនួនទៀតរបស់លេខាធិការដ្ឋានអាយប៉ា។ 

ក្នុងនាមសភាប្រទេសដែលបានផ្តួចផ្តើមសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន សម្រាប់ដាក់ជូនមហាសន្និបាតពិភាក្សាអនុម័តនោះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាសេចក្តីព្រាងសេចក្តីសម្រេចរបស់កម្ពុជាមានគោលបំណងលើកកម្ពស់សុខសន្តិភាព ការអភិវឌ្ឍនិងសុខដុមនីយកម្មដូចជាសេចក្តីព្រាងសេចក្តីសម្រេច ស្ដីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា  មានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍បន្តថា អាយប៉ាចាំបាច់ត្រូវមានភាពរហ័សរហួន សម្របខ្លួន និងមានគំនិតច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗទាំងនេះប្រកបដោយប្រសិទ្ធភាព។ សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ និងដើម្បីពង្រឹងមជ្ឈភាពអាស៊ាន ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ព្រមទាំងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី គឺ “បរិយាបន្ន និងចីរភាព”។

សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។ 

ក្រៅពីការពិភាក្សានិងអនុម័តលើកម្មវិធីនិងរបៀបវារៈមហាសន្និបាតលើកទី៤៦ហើយ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិកាដ្ឋានអាយប៉ាប្រចំាឆ្នាំ២០២៤-ឆ្នាំ២០២៥ និងពិភាក្សានិងអនុម័តផែនការបន្តរបស់អាយប៉ាផងដែរ។         គណៈកម្មាធិការប្រតិបត្តិអាយប៉ាបានអនុម័តជូនសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៧ នៅឆ្នាំ២០២៦ និងប្រទេសសឹង្ហបុរី ត្រៀមធ្វើជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៨ នៅឆ្នាំ២០២៧។ ចំណែកកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus)លើកទី១៧ ក្នុងឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី។ 

សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់ ។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ា រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ឆ្នាំ២០២៥ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ  ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា៕