រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត LAIMA LIUCIJA ANDRIKIENE សមាជិក នៃតុលាការសវនករអឺរ៉ុប
ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត LAIMA LIUCIJA ANDRIKIENE សមាជិក នៃតុលាការសវនករអឺរ៉ុប
Prepaired By: NA0989 ​ Date: (6/11/2025 7:16:42 PM )
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាននៃរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត LAIMA LIUCIJA ANDRIKIENE សមាជិក នៃតុលាការសវនករអឺរ៉ុប នៅវិមានរដ្ឋសភា ក្នុងខណៈពេលដែលលោកជំទាវនិងសហការីមកទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាវាយតម្លៃសេដ្ឋកិច្ច ប្រសិទ្ធភាពនៃសកម្មភាពរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងបង្កើនគណនេយ្យភាព តម្លាភាព និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប។
 
ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងការស្វាគមចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវបណ្ឌិត និងកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបនៅកម្ពុជាដែលបានគាំទ្រដល់ការស្តារនិងកសាងសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជារហូតមកទល់បច្ចុប្បន្ន។ឯកឧត្តមក៏បានជម្រាបជូនអំពីតួនាទីកម្ពុជានៅក្នុងតំបន់មេគង្គនិងអាស៊ាននិងការប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងមជ្ឈតភាពអាស៊ាន ដែលបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសក្នុងតំបន់និងប្រទេសដៃគូ និងបានវាយតម្លៃខ្ពស់ចំពោះសហប្រតិបត្តិការរវាងតំបន់អាស៊ាន និងអឺរ៉ុប ជាពិសេសទាំងក្របខណ្ឌសហភាពអឺរ៉ុប និងអាស៊ាន និងសភាអឺរ៉ុប និងអន្តរសភាអាស៊ាន (AIPA)។
 
សូមគោរពជម្រាបជូនថា ឯកឧត្តម សួស យ៉ារ៉ា នឹងដឹកនាំគណ:ប្រតិភូរដ្ឋសភាកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកទី៥ រវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅ នៅខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Strasburg ប្រទេសបារាំង៕