នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា និងជាប្រធានក្រុមទី៩ នៃក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការទាក់ទងនឹងសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលគ្រោងនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាសមាជិក ក្រុមទី៩ នៃក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមទី៩ នៃសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភា៕












