សមាជរដ្ឋសភានិងព្រឹទ្ធសភា ចាប់ផ្តើមនៅព្រឹកថ្ងៃទី២ខែមិថុនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន __ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជួនថវិកានិងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ__ អគ្គលេខាធិការរដ្ឋសភា រៀបចំពិធីសែនព្រេនសុំឱ្យដំណើរការរៀបចំកិច្ចប្រជុំសមាជរដ្ឋសភាព្រឹទ្ធសភា មានដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចុះពិនិត្យមើលសាលប្រជុំរដ្ឋសភាដើម្បីត្រៀមរៀបចំកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា__ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា__ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារព័ត៌មានរដ្ឋសភា ត្រៀមបម្រើការជូនសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខ__ លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំបែងចែកការងារសមាជ លើប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម __ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការទាក់ទងនឹងសមាជរដ្ឋសភា និងព្រឹទ្ធសភា __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ ក្រុមទី៧ សមាជរដ្ឋសភាប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ ក្រុមទី៨នៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា__ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោក __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី
Prepaired By: NA0989 ​ Date: (6/1/2025 2:40:18 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងជាប្រធានក្រុមសភាអាយប៉ាជាតិកម្ពុជា និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន (ASEAN- AIPA Leader's Interface Meeting) លើកទី១៤ ប្រកបដោយលទ្ធផលជាផ្លែផ្កា។

អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងលោកជំទាវ ដល់នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មានឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លេខាធិការគណៈកម្មការជំនាញនានា របស់រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ទីប្រឹក្សា ជំនួយការ និងមន្រ្តីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅពេលអញ្ជើញមកដល់ព្រលានយន្តហោះអន្តជាតិភ្នំពេញ ឯកឧត្តម ទី សុគន្ធ លេខាធិការនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ដោយបានបង្ហាញពីសកម្មភាពរបស់គណៈប្រតិភូសភាកម្ពុជានៅប្រទេសម៉ាឡេស៊ី ទាំងក្នុងការចូលរួមប្រជុំទល់មុខគ្នារវាងថ្នាក់ ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន ក៏ដូចជាការចូលរួប្រជុំផ្ទៃក្នុងរបស់សភាសមាជិកអាយប៉ា មុននឹងចូលរួមកិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាននិងថ្នាក់ដឹកនាំអាយប៉ា ដើម្បីរៀបចំសាររបស់អាយប៉ាសម្រាប់ថ្លែងទៅកាន់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន ដោយគណៈប្រតិភូរដ្ឋសភាកម្ពុជាបានចូលរួមផ្តល់ធាតុចូលលើសេចក្តីព្រាងខ្លឹមសារ ដោយបានបញ្ជាក់អំពីជំហររបស់កម្ពុជា ក្នុងការបន្តគាំទ្រការកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់និងយកប្រជាជនជាស្នូល។

អង្គប្រជុំក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតឱ្យមាន «វេទិកាព្រឹទ្ធសភា» ក្នុងអាយប៉ា ដោយបានអនុញ្ញាតឱ្យអគ្គលេខាធិការអាយប៉ាបញ្ចូលកម្មវិធី «វេទិកាថ្នាក់ដឹកនាំអាយប៉ា (AIPA Leaders’ Forum)» ដែលជាវេទិកាបើកទូលាយឱ្យមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភានៃបណ្តាសភាសមាជិកអាយប៉ា ហើយនឹងត្រូវពិនិត្យសម្រេចចុងក្រោយនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានណែនាំជូនអង្គប្រជុំអំពីបេក្ខភាពឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា សម្រាប់តំណែងអគ្គលេខាធិការអាយប៉ា អាណត្តិ ២០២៥-២០២៨ និងបានទទួលការស្វាគមន៍ជាឯកច្ឆ័ន្ទពីអង្គប្រជុំទាំងមូល។

សារដែលប្រមុខថ្នាក់ដឹកនាំអាយប៉ា ថ្លែងជូនថ្នាក់ដឹកនាំអាស៊ាន គឺបានអំពាវនាឱ្យអាស៊ានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ការចូលរួមរបស់ស្ត្រីនិងយុវជន ការវិនិយោគបៃតង និងការផ្លាស់ប្តូរឌីជីថល ក៏ដូចជារួមសហការគ្នាដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់ រួមមានបញ្ហាសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា សន្តិភាពនៅអ៊ុយក្រែន វិបត្តិនៅហ្គាហ្សា និងភាពតានតឹងភូមិសាស្ត្រនយោបាយ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងអាយប៉ា សំដៅបង្កើតសហគមន៍អាស៊ានមួយដែលប្រកបដោយភាពធន់ បរិយាបន្នភាព និងចីរភាព។ 

ឆ្លៀតក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចជុំខាងលើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងគណៈប្រតិភូ បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ លោកជំទាវអនុប្រធានរដ្ឋសភាឡាវ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវអគ្គលេខាធិការអាយប៉ាផងដែរ។

សូមជម្រាបថា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា រួមមានឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងឯកឧត្តម ទី សុគន្ធ លេខាធិការនៃគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ចូលរួមកិច្ចប្រជុំទល់មុខរវាងថ្នាក់ដឹកនាំអាស៊ាននិងអាយប៉ា លើកទី១៤ ក្រោមប្រធានបទ «បរិយាបន្ននិងចីរភាព» ចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕