ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា និងជាប្រធានក្រុមទី៨ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ និងជាជំនួយការគណ:កម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា និងពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជគឺ: ទី១- ការពិនិត្យ និងសិក្សាប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ទី២- ការពិនិត្យ និងសិក្សាប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ទី៣- ការពិនិត្យ និងសិក្សាប្រធានបទអំពីវិស័យកសិកម្ម ដើម្បីត្រៀមលក្ខណ:ក្នុងការមានមតិយោបល់ក្នុងអង្គសមាជ ដែលគ្រោងនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះ បានរៀបចំឡើងវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការទី៤ នៃរដ្ឋសភា និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមទី៨ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា។











.JPG)

