ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធាន ទឹកនិងឧតុនិយម នៃរដ្ឋសភា និងជាប្រធានក្រុមទី៧ នៃ សមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាជំនួយការគណ:កម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា។
ប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា រួមមាន ទី១- ការពិនិត្យ និងសិក្សាប្រធាន បទអំពី ប្រព័ន្ធគាំពារសង្គម។ ទី២- ការពិនិត្យ និងសិក្សាប្រធាន បទអំពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣- ការពិនិត្យ និងសិក្សាប្រធានបទ អំពីវិស័យកសិកម្ម ដើម្បីត្រៀមលក្ខណ:ក្នុងការមានមតិយោបល់ក្នុងអង្គសមាជ ដែលគ្រោងនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណ:កម្មការទី៣ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមទី៧ នៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងសមាជ ព្រមទាំងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានទាំងពីររបស់ស្ថាប័ននីតិប្បញ្ញត្តិផងដែរ៕















