លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំបែងចែកការងារសមាជ លើប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម __ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការទាក់ទងនឹងសមាជរដ្ឋសភា និងព្រឹទ្ធសភា __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ ក្រុមទី៧ សមាជរដ្ឋសភាប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ ក្រុមទី៨នៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា__ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោក __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យចូលរួមបុណ្យសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តំណាងនាំយកបច្ច័យចូលរួមបុណ្យសពឪពុកបង្កើត ឯកឧត្តមបណ្ឌិត ឆេង គីមឡុង
Prepaired By: NA002 ​ Date: (9/9/2024 7:32:06 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចាត់តាំង​ ឯកឧត្តម គឹម សាន្ត នាយករងខុទ្ទកាល័យសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងជាតំណាងខ្ពង់ខ្ពស់របស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាំយកបច្ច័យចូលរួមបុណ្យសពឧបាសក អ៉ឹម ឆេង ឪពុកបង្កើតរបស់​ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នារសៀលថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។
 
ឧបាសក អ៉ឹម ឆេង ត្រូវជាឪពុកបង្កើតរបស់​ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៦:៤៥នាទីរសៀល​ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
 
មរណភាពរបស់​ ឧបាសក អ៉ឹម ឆេង គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់កូន ចៅ ដែលបានខិតខំលះបង់អស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ដើម្បីបម្រើឧត្តមប្រយោជន៍គ្រួសារ ជាពិសេស បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេសនាពេលកន្លងមក។
 
ឯកឧត្តម គឹម សាន្ត ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ​ ឯកឧត្តមបណ្ឌិត ឆេង គីមឡុង ព្រមទាំងក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធរបស់​ ឧបាសក អ៉ឹម ឆេង សូមបានទៅចាប់បដិសន្ធិក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕