រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជេីញទស្សនាសារមន្ទីរសិល្បៈសហសម័យនិងតម្បាញ ក្នុងរដ្ឋធានីវៀងចន្ទន៍
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជេីញទស្សនាសារមន្ទីរសិល្បៈសហសម័យនិងតម្បាញ ក្នុងរដ្ឋធានីវៀងចន្ទន៍
Prepaired By: NA002 ​ Date: (12/3/2023 7:19:05 PM )

ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរសហសម័យនិងសារមន្ទីរតម្បាញនៅក្នុងទីក្រុងវៀងចន្ទន៍ ដែលជាតំបន់វប្បធម៌និងប្រពៃណីរបស់ប្រជាជនឡាវ។

សម្តេចរដ្ឋសភាធិបតី បានសម្តែងការកោតសរសើរ  និងសូមអបអរសាទរ ចំពោះការរៀបចំឱ្យមានសារមន្ទីរនេះឡើង ដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រជាជាតិឡាវដល់ភ្ញៀវជាតិ អន្តរជាតិ  បានដឹងកាន់តែច្បាស់។

សូមជម្រាបថា  សារមន្ទីរសហសម័យ  ជាកន្លែងបង្ហាញពីស្នាដៃចម្លាក់ឈើ ប្រកបដោយទឹកដមស្នាដៃអស្ចារ្យ មានតម្លៃខ្ពស់បម្រើដល់វិស័យសិល្បៈនិងវប្បធម៌។ កំណាត់ឈើធំៗ ត្រូវបានច្នៃជាចម្លាក់ដែលមានភាពរស់រវើក  បង្កប់នូវតម្លៃសិល្បៈ  និងវប្បធម៌  បានទាក់ទាញអ្នកទេសចរជាច្រើនចូលទស្សនាជាប្រចាំថ្ងៃ។ ចំណែកសារមន្ទីរតម្បាញវិញ ជាកន្លែងដាក់តំាងបង្ហាញពីស្នាដៃតម្បាញរបស់ប្រជាពលរដ្ឋឡាវជាស្រ្តី ដែលមានសំពត់ ក្រមា អាវ និងវត្ថុប្រើប្រាស់ជាច្រើនទៀត ត្បាញពីហូល  ផាមួង  និងសូត្រ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា សារមន្ទីរតម្បាញដែលមានសោភ័ណភាពដ៏ល្អ និងគួរជាទីទាក់ទាញនេះ មិនត្រឹមបង្ហាញពីការបន្តថែរក្សា និងលើកកម្ពស់ការងារស្រ្តី ដែលជាវប្បធម៌ដ៏ល្អផូរផង់មានតំាងពីបុរាណមកនោះទេ តែបានលើកកម្ពស់មរតកការងារ  និងតម្លៃស្រ្តី និងជាការចូលរួមចំណែក រកប្រាក់ចំណូលដល់សេដ្ឋកិច្ចសង្គម និងគ្រួសាររបស់ប្រជាជន មិត្តឡាវ តាមរយៈវិស័យទេសចរណ៍ ទៀតផង៕