ក្នុងកម្មវិធី «មរតកចំណេះ» នាយប់នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចែករំលែកពីប្រវត្តិ និងការងារពាក់ព័ន្ធនឹង «យូនីកូដ» (Unicode) ដែលឯកឧត្តមគឺជាស្ថាបនិកមួយរូបក្នុងការផ្ដួចផ្ដើមបង្កើតឱ្យមានពុម្ពអក្សរខ្មែរយូនីកូដ សម្រាប់ប្រើប្រាស់លើកុំព្យូទ័រ និងប្រព័ន្ធអ៊ីនធឺណិត។
សូមកុំខកខានតាមដានទស្សនា និងស្តាប់កិច្ចសម្ភាសន៍ដ៏មានសារៈសំខាន់នេះ ក្នុងកម្មវិធី «មរតកចំណេះ» នៅយប់នេះ វេលាម៉ោង ៨:០០ យប់។
