អក្ខរកម្មមិនត្រឹមតែជាសមត្ថភាពនៃការចេះអាននិងចេះសរសេរប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏រឹងមាំនៃការកសាងសង្គមប្រកបដោយសន្តិភាព បញ្ញាញាណ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ រដ្ឋសភានៅតែបន្តគាំទ្រពេញទំហឹងចំពោះក្របខណ្ឌគោលនយោបាយ និងច្បាប់នានា សំដៅលើកកម្ពស់វិស័យអប់រំ ការរៀនសូត្រពេញមួយជីវិត និងការកាត់បន្ថយគម្លាតចំណេះដឹង ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។
