សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលត្រូវជាស្វាមីរបស់ លោកជំទាវ មហាឧបាសិកា បានទទួលមរណភាពនៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាអធ្រាត្រម៉ោង១២ : ២៩ នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
