រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្តីទី ឡាវ
ឯកឧត្តម សួស យ៉ារ៉ា ពិភាក្សាការងារជាមួយប្រធានរដ្ឋសភាស្តីទី ឡាវ
Prepaired By: NARA1472 ​ Date: (9/5/2026 2:11:32 AM )
រាជធានីភ្នំពេញ៖ ឆ្លៀតក្នុងឱកាសអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាឡាវ ដឹកនាំដោយ លោកជំទាវបណ្ឌិត Sounthone XAYACHACK ប្រធានស្តីទីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ក្នុងជំនួបនេះ ភាគីទាំងពីរបាន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា និងជំរុញការទូត សភា ដើម្បីរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពបន្តជំរុញការផ្លាស់ប្តូររវាងយុវជនកម្ពុជា និងឡាវ ឱ្យកាន់តែសកម្ម និងមានវិសាលភាពទូលំទូលាយ ដើម្បីរួមចំណែកពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្រាប់យុវជនជំនាន់ក្រោយ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួស យ៉ារ៉ា បានអបអរសាទរ ឯកឧត្តម Phoxay KHAYKHAMPHITHOUNE ក្នុងឱកាសដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាឡាវ។

ឯកឧត្តមបានបង្ហាញនូវឆន្ទៈបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាប្រទេសទាំងពីរ ឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។