សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ គោរពជូន ឯកឧត្តម ណារ៉ាយ៉ាន ប្រាសាទ ដាហាល់ (Narayan Prasad Dahal) ប្រធានរដ្ឋសភា សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធនេប៉ាល់ អំពីគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់ និងការបាក់ដីនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនហិម៉ាឡៃយ៉ា រវាងប្រទេសនេប៉ាល់ និងប្រទេសចិន ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស រងរបួស និងបាត់ខ្លួនជាច្រើននាក់ ព្រមទាំងបានបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិ។




