រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព័ត៌មានថ្មី ៖ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន
ព័ត៌មានថ្មី ៖ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការសភា សេដ្ឋកិច្ច និងការបណ្តុះបណ្តាលយុវជន
Prepaired By: NA0989 ​ Date: (9/2/2026 1:04:20 AM )

វិមានរដ្ឋសភា៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato' Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីភាតរភាព។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានគូសបញ្ជាក់ពីចំណុចគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖

· ទំនាក់ទំនងប្រវត្តិសាស្ត្រ និងការគាំទ្រគ្នា៖ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ម៉ាឡេស៊ី ខណៈសម្ដេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណដល់ម៉ាឡេស៊ី ដែលតែងតែជួយគាំទ្រកម្ពុជាតាំងពីដំណាក់កាលស្វែងរកសន្តិភាពរហូតដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ន ព្រមទាំងបានអបអរសាទរខួបបុណ្យឯករាជ្យជាតិលើកទី៦៧ របស់ម៉ាឡេស៊ីផងដែរ។

· កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ៖ ជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើវិស័យម្ហូបអាហារហាឡាល់ (Halal Food) ថាមពលស្អាត បច្ចេកវិទ្យា និងការយកចិត្តទុកដាក់លើសុខទុក្ខពលករ-និស្សិតខ្មែរ ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) និងឧក្រិដ្ឋកម្មឆ្លងដែន។

· វេទិកាអន្តរសភា និងការបណ្ដុះបណ្ដាលយុវជន៖ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីតួនាទីស្ថាប័ននីតិប្បញ្ញត្តិ និងមជ្ឈភាពអាស៊ានក្នុងការដោះស្រាយបញ្ហាសកល។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីបានកោតសរសើរបរិយាកាសនយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា ព្រមទាំងបានចែករំលែកនូវការយកបទពិសោធន៍ល្អៗពីកម្ពុជាទៅបណ្តុះ    បណ្តាលយុវជនក្នុងកម្មវិធី «សភាវ័យក្មេង» (Youth Parliament) នៅម៉ាឡេស៊ី ដើម្បីលើកកម្ពស់ស្មារតីស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដឹកនាំប្រទេស។

(ព័ត៌មានលម្អិតពិស្ដារ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងផ្សាយជូននៅពេលបន្តិចទៀតនេះ)