រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ព័ត៌មានវីដេអូ ៖ កិច្ចប្រជុំ ASEAN-RAI នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ ដោយរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ!
ព័ត៌មានវីដេអូ ៖ កិច្ចប្រជុំ ASEAN-RAI នឹងរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញនៅថ្ងៃស្អែកនេះ ដោយរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ!
Prepaired By: NA0989 ​ Date: (9/1/2026 6:55:06 PM )

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអគ្គលេខាធិការដ្ឋាន AIPA និងអង្គការ FAO ត្រៀមរៀបចំកិច្ចប្រជុំ «កិច្ចសន្ទនាជាមួយពហុភាគីពាក់ព័ន្ធរបស់សភាស្ដីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវសម្រាប់សន្ដិសុខស្បៀង និងអាកាសធាតុ» ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

វេទិកាដ៏មានសារៈសំខាន់នេះ ប្រមូលផ្តុំសមាជិកសភា តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បី៖

• រួមគ្នាជំរុញរបៀបវារៈអាស៊ានលើការវិនិយោគក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ (ASEAN-RAI)

• ធានាស្ថិរភាពសន្តិសុខស្បៀង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

• លើកកម្ពស់កំណើនសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ!