រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សមាជិករដ្ឋសភាកម្ពុជា អញ្ជើញជូនដំណើរគណៈប្រតិភូអន្តរជាតិ ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល
សមាជិករដ្ឋសភាកម្ពុជា អញ្ជើញជូនដំណើរគណៈប្រតិភូអន្តរជាតិ ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់កិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល
Prepaired By: NA0989 ​ Date: (8/31/2026 7:59:52 PM )

អាកាសយានដ្ឋានអន្តរជាតិតេជោ៖ សមាជិករដ្ឋសភាកម្ពុជា រួមមាន៖ ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម លី ស៊ុគ្រី និងឯកឧត្តម ញឿន រ៉ាដែន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជូនដំណើរបណ្ដាគណៈប្រតិភូសភាអន្តរជាតិ ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្តៅបំផុត។

ការអញ្ជើញជូនដំណើរនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូទាំងអស់ បានបិទបញ្ចប់បេសកកម្មចូលរួមកិច្ចប្រជុំលើកទី៩ នៃវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល (APPF-GH9) ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូអន្តរជាតិដែលបានធ្វើមាតុភូមិនិវត្តន៍ នាពេលនេះ រួមមាន ប្រទេស៖

១-ប្រ៊ុយណេដារូសាឡឹម (Brunei)

២-វ៉ានូអាទូ (Vanuatu)

៣-សាម៉ូអា (Samoa)

៤-ប៉ាពួញូហ្គីណេ (Papua New Guinea)

៥-ហ្វីជី (Fiji)។

ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ថ្នាក់តំបន់នេះ បានស្តែងឱ្យឃើញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់សភាកម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យសុខភាពសាធារណៈ និងសុខភាពសកល៕