រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការធ្វើជាម្ចាស់ផ្ទះ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩»នៅពេលនេះ
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ៖ កម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការធ្វើជាម្ចាស់ផ្ទះ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩»នៅពេលនេះ
Prepaired By: NA0989 ​ Date: (8/31/2026 7:56:29 PM )

វិមានរដ្ឋសភា៖ ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៩» ដែលបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦  មិនត្រឹមតែជាវេទិកាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខុមាលភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់នូវផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចជាច្រើនសម្រាប់ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗក្រោយពិធីបិទបញ្ចប់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់តំបន់នេះ បានបើកឱកាស សម្រាប់កម្ពុជាក្នុងការបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិ អំពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងសក្តានុពលដ៏សម្បូរបែបរបស់ជាតិ តាមរយៈវត្តមានផ្ទាល់របស់ប្រតិភូ និងសមាជិកសភាមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

បន្ថែមលើនេះ ព្រឹត្តិការណ៍នេះក៏បានពង្រឹងកិត្យានុភាពនៃ «ការទូតសភាកម្ពុជា» លើឆាកអន្តរជាតិ ព្រមទាំងទាក់ទាញកិច្ចសហប្រតិបត្តិការថ្មីៗលើវិស័យសុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពមកកាន់កម្ពុជាផងដែរ។

សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍លម្អិតរបស់ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដូចតទៅ៖