រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំបទបឋកថាស្តីពី«ការទូតសភាក្នុងពិភពលោកពហុប៉ូល»
អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំបទបឋកថាស្តីពី«ការទូតសភាក្នុងពិភពលោកពហុប៉ូល»
Prepaired By: NA0989 ​ Date: (8/31/2026 1:24:54 AM )

វិមានរដ្ឋសភា៖ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមទីប្រឹក្សា របស់រដ្ឋសភា កាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែ សីហា បានអញ្ជើញធ្វើបទបឋកថាស្តីពី «ការទូតសភាក្នុងពិភពលោកពហុប៉ូល»ជូន មន្ត្រីចំនួន ៣០រូប មកពីនាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីស្វែងយល់អំពីទស្សនាទាន និងសារៈសំខាន់នៃការទូតសភា តួនាទីនៃការទូតសភាក្នុងទំនាក់ទំនងអន្តរជាតិ ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈម និងការទាញយកកាលានុវត្តភាពនៅក្នុងពិភពលោកពហុប៉ូលដែលកំពុងមានការប្រែប្រួល។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់ថា ការទូតសភាបានបំពេញបន្ថែមឱ្យការទូតរាជរដ្ឋាភិបាលនិងរដ្ឋាភិបាល តាមរយៈការបង្កើតច្រកបន្ថែមសម្រាប់ការសន្ទនា កិច្ចសហប្រតិបត្តិការ និងការ   កសាងទំនុកចិត្ត ព្រមទាំងបានឆ្លុះបញ្ចាំងពីសំឡេង ផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋនៅក្នុងកិច្ចការអន្តរជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា តាមរយៈការចូលរួមទ្វេភាគី និងពហុភាគី ការទូតសភាអាចពង្រឹងទំនាក់ទំនងជាមួយសភាបណ្តាប្រទេសនានា លើកកម្ពស់ការយល់ដឹងកាន់តែទូលំទូលាយអំពី   កម្ពុជា និងកសាងការគាំទ្រពីអន្តរជាតិសម្រាប់ប្រទេសជាតិ។

ឯកឧត្តមបានកត់សម្គាល់ថា៖ «ការទូតសភារបស់កម្ពុជាបានក្លាយជាកម្លាំងចលករកាន់តែសកម្ម និងបុរេសកម្ម ក្នុងការឆ្លើយតបទៅនឹងបរិយាកាសអន្តរជាតិដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ជួយបើកទ្វារស្វាគមន៍ដៃគូសំខាន់ៗ ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតកាលានុវត្តភាពថ្មីៗ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច»

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ការទូតសភាទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង ដែលជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរួមចំណែកដល់សន្តិភាពស្ថិរភាព និងវិបុលភាពរួម។

បទបឋកថានេះ ក៏បានគ្របដណ្តប់លើទិសដៅការទូតទៅអនាគតរបស់កម្ពុជា ស្ថានភាពព្រំដែនបច្ចុប្បន្នជាមួយប្រទេសថៃ ទំនុកចិត្តរបស់សាធារណជនលើរាជរដ្ឋាភិបាល និងតួនាទីរបស់សភាក្នុងការផ្សព្វផ្សាយជំហររបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិផងដែរ។

ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពទប់ស្កាត់របស់កម្ពុជា ប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខជាតិ។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ការទូតសភា ដើម្បីបង្ហាញពីទស្សនទាន និងតថភាពជាក់ស្តែងរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិឱ្យបានច្បាស់លាស់។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ភាពរឹងមាំរបស់កម្ពុជានាពេលអនាគត គឺផ្អែកលើកំណែទម្រង់ផ្ទៃក្នុង និងការពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំ។ កត្តានេះទាមទារឱ្យមានការវិនិយោគលើមូលធនមនុស្ស ការពង្រឹងសមត្ថភាពបុគ្គលនិងស្ថាប័ន ព្រមទាំងការធ្វើទំនើបកម្មស្ថាប័នសាធារណៈឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងការឆ្លើយតបខ្ពស់ ដើម្បីរក្សាបាននូវជំនឿទុកចិត្ត និងទំនុកចិត្តពីសាធារណជន។

បទបឋកថានេះ ត្រូវបានបិទបញ្ចប់ដោយបានរំលេចនូវតួនាទីដ៏សំខាន់នៃការទូតសភា ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព បង្កើនការទទួលស្គាល់និងមុខមាត់វិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ព្រមទាំងការកសាងការយល់ដឹង និងការគាំទ្រពីអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ឡើងវិញថា ការពង្រឹងសមត្ថភាពជាតិជារួម និងសមត្ថភាពទប់ស្កាត់វិបត្តិ គឺជារឿងមិនអាចខ្វះបានឡើយ ក្នុងការការពារផលប្រយោជន៍របស់ប្រទេសជាតិ នៅក្នុងបរិបទអន្តរជាតិដែលកាន់តែស្មុគស្មាញ។