រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនិងពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខនិងពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង
Prepaired By: NARA1472 ​ Date: (8/23/2026 7:54:12 AM )
ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អមដំណើរដោយ រដ្ឋបាលឃុំលង្វែក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ លោក ឈុំ សុគា អាយុ ៣៨ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងនៅភ្នំ៣៣៣ ទិសតាថាវ ពោះម៉ាយមានកូនចំនួន ២នាក់នៅក្នុងបន្ទុក ដោយក្នុងនោះ កូនទី១ កំពុងមានជំងឺសាច់ដុះក្នុងច្រមុះ មានទីលំនៅស្ថិតនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាពដ៏អង់អាច ក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងស្មារតីស្នេហាជាតិ ក្នុងការឈរជើងការពារបូរណភាពទឹកដី និងសុខ សន្តិភាព ជូនជាតិមាតុភូមិ។ ទោះបីជាលោកកំពុងបំពេញកាតព្វកិច្ច យ៉ាងមមាញឹកនៅសមរភូមិមុខ យ៉ាងណាក៏ដោយ ក៏លោកនៅតែបារម្ភអំពីសុខទុក្ខរបស់កូនៗនៅសមរភូមិក្រោយផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ និងគិតគូរជាប្រចាំអំពី សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារនៅសមរភូមិក្រោយ ដោយមិនឱ្យមានការខ្វះខាតឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយក្នុងការជួយសម្របសម្រួលបញ្ជូនកូនប្រុសរបស់ លោក ឈុំ សុគា ទៅទទួលការព្យាបាលជំងឺសាច់ដុះក្នុងច្រមុះនេះឱ្យបានជាសះស្បើយ។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត និងក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ លោក ឈុំ សុគា ដើម្បីសម្រាលជីវភាពប្រចាំថ្ងៃ ព្រមទាំងជូនពរដល់លោក និងកូនៗ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិ ព្រមទាំងឈ្នះលើគ្រប់សត្រូវឈ្លានពាន។

នៅថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ ម្ដាយរបស់នាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រឡាច ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។ ឯកឧត្តមបណ្ឌិត បានជូនពរសូមឱ្យឆាប់បានជាសះស្បើយពីជំងឺ និងផ្ដាំផ្ញើ សូមលោកអ៊ំខិតខំថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងធ្វើតាមការណែនាំរបស់វេជ្ជបញ្ជាឱ្យបានខ្ជាប់ខ្ជួន ដើម្បីឱ្យសុខភាពបានល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕