រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កែប ជុតិមា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ អបអរសាទរដំណើរទស្សនកិច្ចនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR មកកាន់មូលដ្ឋានសមុទ្ររាម
ឯកឧត្តម កែប ជុតិមា អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ អបអរសាទរដំណើរទស្សនកិច្ចនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR មកកាន់មូលដ្ឋានសមុទ្ររាម
Prepaired By: NARA1472 ​ Date: (8/22/2026 8:15:31 PM )
ខេត្តព្រះសីហនុ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងនៅលើនាវាកងទ័ពជើងទឹកអង់គ្លេស HMS TAMAR (P233) នៅមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួង ការពារជាតិ។

នាវាល្បាតឈូងសមុទ្រ HMS TAMAR បានចូលចតនៅមូលដ្ឋានសមុទ្ររាម នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចនេះ គឺជាលើកដំបូងរបស់នាវា HMS TAMAR មកកាន់មូលដ្ឋាន សមុទ្ររាម និងជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកអង់គ្លេស មកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នាវា HMS TAMAR នឹងធ្វើ សកម្មភាពហ្វឹកហ្វឺនរួមជាមួយកងទ័ពជើងទឹកកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ការផ្លាស់ប្តូរចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែន សមុទ្រក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វ៊ិក។

ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខដែនសមុទ្រ ព្រមទាំងបង្កើត ឱកាសថ្មីៗ សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕