រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដើម្បីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ កាន់តែមានប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ
Prepaired By: NARA1472 ​ Date: (8/19/2026 9:19:01 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានធ្វើវិសោធនកម្មលើមាត្រាចំនួន ៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ មាន មាត្រា៣៣ មាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៨ ឱ្យស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តពង្រឹងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតម្រូវការចាំបាច់ដើម្បីធានាឱ្យការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានឯកភាព ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ជាងមុន។

វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មានគោលបំណងសំខាន់ៗដូចជា ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃការបោះឆ្នោត ស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ធានាឱ្យមានឯកភាព និងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន ជាដើម។

ក្រោយពីបានពិភាក្សាតាមនីតិវិធី អង្គរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ជា ឯកច្ឆន្ទ ដោយទទួលបានសំឡេងគាំទ្រចំនួន ១១០ លើ ១១០ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕