សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោកជំទាវ ហាក់ គា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ និងជាសមាជិកក្រុមសមាជិកប្រចាំភូមិភាគទី៦ នៃព្រឹទ្ធសភា ដែលត្រូវជាស្វាមីជាទីស្រលាញ់របស់ លោកជំទាវ បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។


