សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សមាជិក សមាជិការដ្ឋសភា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មង្គលាភិរម្យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ នៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ។





