រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧
ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧
Prepaired By: NARA1472 ​ Date: (7/19/2026 11:35:57 PM )
វិមានរដ្ឋសភា៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិផ្នែកច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ នាពេលខាងមុខ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ សិក្សា និងផ្តល់យោបល់លើ «សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់»។

កិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ផ្នែកច្បាប់នាពេលនេះ គឺជាជំហានការងារយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកធានាឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាការបោះឆ្នោតថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព គ្មានចន្លោះប្រហោង និងស្របតាមបទដ្ឋានច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ជាកាលបរិច្ឆេទផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៧ ៕