រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម គិត ទ្រី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនគ្រួសារវីរកងទ័ពជួរមុខ ០៨គ្រួសារ នៅស្រុកវើនសៃ ខេត្តរតនគិរី
ឯកឧត្តម គិត ទ្រី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ជូនគ្រួសារវីរកងទ័ពជួរមុខ ០៨គ្រួសារ នៅស្រុកវើនសៃ ខេត្តរតនគិរី
Prepaired By: NARA1472 ​ Date: (7/19/2026 7:24:07 PM )
ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមគ្រួសារវីរកងទ័ពជួរមុខ (ដែលកំពុងឈរជើងប្រចាំការ នៅតំបន់អានសេះ និងតំបន់ មុំបី) ចំនួន ០៨គ្រួសារ ដែលរស់នៅក្នុងឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សូវ៉ាន់ ខាំវណ្ណ ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម មូល សំវាំង សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ាន់ សោភា អភិបាលរងខេត្ត រួមជាមួយលោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុកវើនសៃ លោកមេឃុំហាត់ប៉ក់ មន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម គិត ទ្រី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម បានគូសបញ្ជាក់ថា ជានិច្ចកាល សម្តេចទាំងបី លោកតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ ក៏ដូចជាជីវភាព រស់នៅរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងប្រចាំការបំពេញភារកិច្ចការពារជាតិ នៅតំបន់អានសេះ និងតំបន់ មុំបី ដោយក្តីលះបង់ខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តម គិត ទ្រី និងក្រុមការងារ បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារវីរកងទ័ពទាំង ០៨គ្រួសារ ដើម្បីឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងការរួមចំណែកសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃនៅក្នុងគ្រាលំបាក៕