រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះជួបពលរដ្ឋ មន្ត្រីសង្ឃ គ្រូគង្វាល និងកសិករនៅកំពង់ត្រឡាច ដើម្បីពង្រឹងសុខដុមរមនាសាសនា និងត្រៀមសម្ពោធសមិទ្ធផលថ្មី
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះជួបពលរដ្ឋ មន្ត្រីសង្ឃ គ្រូគង្វាល និងកសិករនៅកំពង់ត្រឡាច ដើម្បីពង្រឹងសុខដុមរមនាសាសនា និងត្រៀមសម្ពោធសមិទ្ធផលថ្មី
Prepaired By: NARA1472 ​ Date: (7/13/2026 2:12:48 AM )
(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានចុះបំពេញបេសកកម្មការងារនៅក្នុងស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ម្សិលមិញនេះ ដើម្បីពិភាក្សាការងារពុទ្ធសាសនា ជួបសំណេះសំណាលជាមួយគ្រិស្តសាសនិក និងសួរសុខទុក្ខប្រជាកសិករផ្ទាល់ដល់មូលដ្ឋាន។

ឯកឧត្តមបណ្ឌិត បានអញ្ជើញជួបពិភាក្សាជាមួយ ព្រះគ្រូ ផន សុជាតិ ព្រះសមុហ៍ អនុគណស្រុកកំពង់ត្រឡាច ព្រះចៅអធិការវត្តសំរិទ្ធជ័យ និងវត្តសុវណ្ណគង្គា (ហៅវត្តក្បាលកោះ) ព្រមទាំងអាចារ្យគណៈកម្មការ និងអាជ្ញាធរភូមិ-ឃុំ ដើម្បីត្រៀមរៀបចំពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណគង្គា នាពេលខាងមុខ។ កិច្ចពិភាក្សានេះបានសម្រេចលើការរៀបចំបរិស្ថាន ទីធ្លាពិធី និងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការ សាងសង់ រួមជាមួយការប្រគេនបច្ច័យដល់ព្រះសង្ឃ និងជូនថវិកាលើកទឹកចិត្តដល់គណៈកម្មការអាចារ្យវត្តផងដែរ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត បានបន្តដំណើរទៅជួបសំណេះសំណាលជាមួយគ្រូគង្វាល និងគ្រិស្តសាសនិក នៅវិហារទទួលព្រះពរ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំអំពិលទឹក។ ក្នុងជំនួបនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបាននូវសុខសន្តិភាពពេញលេញ និងសុខដុមរមនាសាសនាយ៉ាងពិតប្រាកដ ដោយគ្មានការរើសអើងសាសនាឡើយ ពោលគឺគ្រប់សាសនាទាំងអស់រស់នៅជុំគ្នាយ៉ាងសុខសាន្តក្រោមដំបូលសន្តិភាពតែមួយ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។

នៅថ្ងៃដដែលនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានចុះសួរសុខទុក្ខគ្រួសារកសិករដាំដំណាំពោតចំនួន ២គ្រួសារ នៅភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ដើម្បីស្វែងយល់ពីការបង្កបង្កើនផល និងជីវភាពរស់នៅផ្ទាល់។ ជាមួយគ្នានោះ ឯកឧត្តមបាននាំយកវត្ថុកំដរដៃ រួមមាន សារុង ក្រមា ភេសជ្ជៈ និងថវិកាមួយចំនួន ជូនដល់កសិករទាំងពីររូប ដើម្បីជួយសម្រាលជីវភាពគ្រួសារផងដែរ។