រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា នាំយកបច្ច័យ និង ទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តធំៗចំនួន ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឯកឧត្តមបណ្ឌិត លី ឆេង និងលោកជំទាវ បានអញ្ជើញដឹកនាំក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា នាំយកបច្ច័យ និង ទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តធំៗចំនួន ៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
Prepaired By: NA0989 ​ Date: (4/8/2026 1:31:43 AM )

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងលោកជំទាវ កាលពី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ម្សិលមិញនេះ
 បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត និងរាប់បាត្រ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅវត្តទាំងបីក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ រួមមាន វត្តព្រះពុទ្ធមានបុណ្យ វត្តសំពៅមាស និងវត្តមង្គលវ័ន (ហៅវត្តស្វាយដង្គុំ)។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឈា ប៊ុនរិទ្ធ អនុប្រធានក្រមការងារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ៧មករា រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានថ្នាក់ខណ្ឌ-សង្កាត់ ព្រមទាំង លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ និងលោកស្រី អភិបាលរងខណ្ឌ-មន្ត្រីខណ្ឌ ចៅសង្កាត់-ចៅសង្កាត់រង-សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៨ នៃខណ្ឌ៧មករា តាជីយាយជី បងប្អូនប្រជាជន និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងបីយ៉ាងច្រើនកុះករ ផងដែរ។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បាននាំយកនូវបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួន វេរប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតការទាំង៧សន្ដាន ព្រមទាំង ឥស្សរជន វីរកងកម្លាំងជួរមុខ និងប្រជាជនទាំងអស់ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕