លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ និន សាផុន អញ្ជើញជូនដំណើរគណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ
លោកជំទាវ និន សាផុន អញ្ជើញជូនដំណើរគណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញ
Prepaired By: NA002 ​ Date: (9/4/2024 1:01:15 AM )
នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពសភាកម្ពុជា-ចិន ឯកឧត្តម ថា យ៉ាវ សមាជិកគណ:កម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញជូនដំណើរ និវត្តន៍របស់គណៈប្រតិភូ សភាតំណាងប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ​យ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដែលបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅកម្ពុជាប្រកបដោយផ្លែផ្កា និងជោគជ័យស្ថិតក្នុងបរិយាកាសសប្បាយរីករាយ។