សមាជរដ្ឋសភានិងព្រឹទ្ធសភា ចាប់ផ្តើមនៅព្រឹកថ្ងៃទី២ខែមិថុនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន __ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បញ្ជួនថវិកានិងសម្ភារៈមួយចំនួន ឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ__ អគ្គលេខាធិការរដ្ឋសភា រៀបចំពិធីសែនព្រេនសុំឱ្យដំណើរការរៀបចំកិច្ចប្រជុំសមាជរដ្ឋសភាព្រឹទ្ធសភា មានដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចុះពិនិត្យមើលសាលប្រជុំរដ្ឋសភាដើម្បីត្រៀមរៀបចំកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា__ ឯកឧត្តម ឈាង វុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា__ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារព័ត៌មានរដ្ឋសភា ត្រៀមបម្រើការជូនសមាជរដ្ឋសភានិងព្រឹទ្ធសភានាពេលខាងមុខ__ លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំបែងចែកការងារសមាជ លើប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម __ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការទាក់ទងនឹងសមាជរដ្ឋសភា និងព្រឹទ្ធសភា __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ ក្រុមទី៧ សមាជរដ្ឋសភាប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ ក្រុមទី៨នៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា__ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោក __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់
គណៈកម្មការទី៥ នៃរដ្ឋសភា ប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីយានយន្ត បរិក្ខារ និងគ្រឿងបន្លាស់
Prepaired By: NA002 ​ Date: (9/4/2024 12:55:26 AM )
គណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) ដឹកនាំដោយ​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិសម្រាប់ យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
 
កិច្ចប្រជុំផ្ទៃក្នុងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំរបស់គណៈកម្មការទី៥ នៃវិមានរដ្ឋសភា។
 
សូមជម្រាបថា សេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យ​ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន២មាត្រា។
 
សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃ​យ៍នៃរដ្ឋសភា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ សម្រេចប្រគល់ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា​ (គណៈកម្មការទី៩) ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ​ ៕