រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូអន្តរគណ:កម្មការ នៃរដ្ឋសភា ចុះទស្សនកិច្ចសារៈមន្ទីរធម្មជាតិសកលតេជោ ហ៊ុន សែន នៅខេត្តព្រះវិហារ
គណ:ប្រតិភូអន្តរគណ:កម្មការ នៃរដ្ឋសភា ចុះទស្សនកិច្ចសារៈមន្ទីរធម្មជាតិសកលតេជោ ហ៊ុន សែន នៅខេត្តព្រះវិហារ
Prepaired By: NA002 ​ Date: (3/5/2024 3:12:51 AM )

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា និងឯកឧត្តម សួស យ៉ារ៉ា ក្នុងដំណើរបេសកកម្មចុះតាមខេត្តតាមបណ្ដោយព្រំដែន បានចុះទស្សនកិច្ចសារៈមន្ទីរធម្មជាតិសកលតេជោ ហ៊ុន សែន ខេត្តព្រះវិហារ។

សារៈមន្ទីរត្រូវបានកសាងឡើងនៅឆ្នាំ២០០៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៣ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្ហាញអំពីការតស៊ូរបស់កម្ពុជាក្នុងបុព្វហេតុការពារសម្បត្តិបេកភណ្ឌវប្បធម៌មនុស្សជាតិ ក្នុងពេលដែលតំបន់នេះកំពុងត្រូវបានយ៉ាយឺដោយជម្លោះប្រដាប់អាវុធ។ ដូច្នេះ ការកសាងសារៈមន្ទីរនេះគឺដើម្បីសុខុដុមនីយកម្មនៃប្រាសាទ ធម្មជាតិ និងមនុស្ស សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ សីល្បះ វប្បធម៌រស់នៅនៃជនជាតិដើមភាគតិច ប្រភេទសត្វនិងរុក្ខជាតិនៅក្នុងតំបន់ ហើយក៏ជាសក្ខីភាពនៃការតភ្ជាប់នៃរបៀងវប្បធម៌នៃបណ្ដាលប្រទេសដងទន្លេមេគង្គ។

ក្នុងឱកាសនេះផងដែរ គណៈប្រតិភូក៏បានសំណេះសំណាលជាមួយនឹងមន្ត្រីអភិរក្ស និងពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនៃសារមន្ទី និងស្ថាបនិកនៃសន្តិភាព ៕