រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការរដ្ឋសភាទទួលបន្ទុកវិស័យវិនិយោគជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ទាក់ទងនឹង «ច្បាប់វិនិយោគនៅកម្ពុជា»
គណៈកម្មការរដ្ឋសភាទទួលបន្ទុកវិស័យវិនិយោគជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ទាក់ទងនឹង «ច្បាប់វិនិយោគនៅកម្ពុជា»
Prepaired By: NARA1472 ​ Date: (1/18/2024 12:49:43 AM )
ឯកឧត្តមបណ្ឌិត ម៉ា ឈឿន អនុប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភាគណបក្ស AfD នៃសហព័ន្ធអាល្លឺម៉ង់ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយផ្ដោតការពិភាក្សាទាក់ទងនឹង «ច្បាប់វិនិយោគនៅកម្ពុជា»។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានជម្រាបជូនគណៈប្រតិភូថា ច្បាប់វិនិយោគកម្ពុជា គឺត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតក្របខណ្ឌគតិយុត្តិដែលបើកចំហមានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន ប្រកបដោយអំណោយផលសម្រាប់ការវិនិយោគដើម្បីទាក់ទាញ និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល នៃការវិនិយោគដោយបុគ្គលដែលមានសញ្ជាតិខ្មែរ ឬបរទេស នៅក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើនភាពប្រកួតប្រជែង ការធ្វើទំនើបកម្ម ការលើកទឹកចិត្តវិនិយោគ ផ្តល់ការការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមបានបន្ថែមថា ច្បាប់នេះបានផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគលើគ្រប់វិស័យ មានដូចជា យន្តការនៃការលើកទឹកចិត្តផ្នែកពន្ធជាមូលដ្ឋាន ការលើកទឹកចិត្តបន្ថែម និងការលើកទឹកចិត្តពិសេស។

ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភាគណបក្ស AfD សហព័ន្ធអាល្លឺម៉ង់ មានចំណាប់អារម្មណ៍ទៅលើតួលេខសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ក្នុងដំណាក់កាលកូវីដ១៩ ដែលបង្ហាញថាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាមានដំណើរការល្អដោយមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចល្អផងដែរជាមួយដៃគូអភិវឌ្ឍន៍។ ឯកឧត្តមប្រធានគណៈប្រតិភូសភាអាល្លឺម៉ង់ បានកត់សម្គាល់ថា បច្ចុប្បន្នប្រជាជនកម្ពុជា៨០%មានការងារធ្វើ ដែលបញ្ជាក់ឱ្យឃើញថា កម្ពុជាមានការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបានច្រើន ទាំងនេះគឺដោយសារប្រទេសកម្ពុជាមានច្បាប់វិនិយោគល្អ ដែលជាទំនុកចិត្តសម្រាប់អ្នកវិយោគ។ ឯកឧត្តម Tino CHRUPALLA បានសន្យាថា និងជួយជំរុញកៀរគរអ្នកវិនិយោគទុនជន​ជាតិអាល្លឺម៉ង់ ឱ្យមកសិក្សាស្វែងយល់ដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការសិក្សាបណ្តាក់ទុនឱ្យបានកាន់តែច្រើនឡើងនៅកម្ពុជា ជាពិសេសគឺការវិនិយោគលើការកែឆ្នៃគ្រាប់ស្វាយចន្ទីដើម្បីធ្វើការនាំចេញទៅតំបន់អឺរ៉ុប។

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងអំណរគុណ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភាគណបក្ស AfD សហព័ន្ធអាល្លឺម៉ង់ ដែលបានគាំទ្រដល់ការងារវិនិយោគនៅកម្ពុជា ជាពិសេសការសម្របសម្រួល ដើម្បីជំរុញលើកទឹកចិត្តវិនិយោគិនអាល្លឺម៉ង់មកកម្ពុជា។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារជំនួយសហព័ន្ធអាល្លឺម៉ង់ ដែលបានគាំទ្រដល់គម្រោងការកសាងសមត្ថភាព និងកិច្ចអភិវឌ្ឍនានានៅកម្ពុជាផងដែរ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន