រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » គណៈកម្មការទី៨ » សកម្មភាព » គណៈកម្មការសុខាភិបាលនៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
គណៈកម្មការសុខាភិបាលនៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
Prepaired By: NARA1472 ​ Date: (1/15/2024 11:55:01 PM )

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និងសន្តិភាព ដឹកនាំដោយ លោក យង់ គិមអេង និងសហការី ក្នុងគោលបំណងជំរុញ ឲ្យមានគោលនយោបាយដំឡើងពន្ធអាករពិសេសលើស្រាបៀរ និងសុរា ព្រមទាំងពន្លឿនការអនុម័តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅប្រទេសកម្ពុជា  នៅរសៀលថ្ងៃទី១៤  ខែធ្នូ  ឆ្នាំ២០២៣  នៅវិមានរដ្ឋសភា។

លោកជំទាវ ឡោក ខេង បានថ្លែងអំណរគុណចំពោះ តំណាងអង្គការមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព តំណាងអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍ តំណាងវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា តំណាងអង្គការសម្ព័ន្ធភាពសិទ្ធិមនុស្សកម្ពុជា ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ មកជួបសំណេះសំណាល និងពិភាក្សា រិះរកមធ្យោបាយ ដើម្បីទប់ស្កាត់ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍ និងកើតជំងឺមិនឆ្លងដល់អ្នកទទួលទាន។

លោក យង់ គិមអេង បានមានប្រសាសន៍ថា តាមរបាយការណ៍អង្កេតថ្នាក់ជាតិលើមនុស្សពេញវ័យប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹង ក្នុងឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល និងក្រសួងផែនការ ធៀបទៅឆ្នាំ២០២២ បានបង្ហាញថា មានការកើនឡើង និងបង្កឲ្យមានករណីគ្រោះថ្នាក់ ចរាចរណ៍ទូទាំងប្រទេសបានកើនឡើង១៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលភាគច្រើនប្រើប្រាស់គ្រឿងស្រវឹង។
លោក យង់ គិមអេង បានបន្តថា ដើម្បីកាត់បន្ថយគ្រឿងស្រវឹងទាំងអស់នេះ មានយន្តការមួយ ក្នុងចំណោមយន្តការជាច្រើនរបស់អង្គការសុខភាពពិភពលោក គឺការយកពន្ធបន្ថែម លើផលិតផលគ្រឿងស្រវឹង ដែលជាយន្តការមានប្រសិទ្ធភាព ព្រោះថា នៅពេលមានការយកពន្ធគ្រឿងស្រវឹងខ្ពស់ ធ្វើឱ្យតម្លៃលក់រាយមានការកើនឡើង ហើយការប្រើប្រាស់ក៏ថយចុះ គ្រោះថ្នាក់ផ្សេងៗ ក៏មានការថយចុះផងដែរ។

លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថា ទាក់ទងនឹងសុខភាពសាធារណៈ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំបង្កើនកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ហើយនៅក្នុងដំណាក់កាលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើនថវិកាសម្រាប់វិស័យសុខាភិបាល ឆ្នាំ២០២៤ រហូតដល់ទៅ ៥៥០លានដុល្លារសហរដ្ឋអាមេរិក  ដើម្បីជំរុញលើការគ្របដណ្តប់សុខភាពជាសកល ឱ្យបានទូលំទូលាយ នៅទូទាំងរាជធានីខេត្ត។

លោកជំទាវប្រធានគណៈកម្មការ បានសំណូមពរដល់ តំណាងអង្គការទាំងអស់ សូមបន្តគៀងគរស្វែងរកប្រភពគាំទ្រថវិកា ដើម្បីសហការជាមួយ គណៈកម្មការទី៨ នៃរដ្ឋសភា សម្រាប់ការធ្វើយុទ្ធនាការ ផ្សព្វផ្សាយរួមគ្នាឱ្យបានទូលំទូលាយចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង តាមរយៈហានិភ័យនានា ដែលកើតចេញពីការប្រើប្រាស់គ្រឿងស្រវឹង ព្រោះថា យកឈ្នះជំងឺមិនឆ្លង គឺកាត់បន្ថយភាពក្រីក្រ។ លោកជំទាវក៏បានឯកភាពទទួលយក ចំពោះយន្តការនៃការតម្លើងពន្ធលើគ្រឿងស្រវឹង ដោយកាត់បន្ថយការផ្សាយពាណិជ្ជកម្មស្រា និងភេសជ្ជៈផ្អែម នៅតាមដងផ្លូវ ព្រោះថាបើមានការតម្លើងពន្ធខ្ពស់ តម្លៃលក់រាយក៏ខ្ពស់ ធ្វើឱ្យចំនួនអ្នកប្រើប្រាស់ថយចុះ កត្តាហានិភ័យក៏មានការថយចុះ ហើយគណៈកម្មការទី៨ នឹងចូលរួមចំណែក ខិតខំជំរុញសេចក្តីព្រាងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹង ឱ្យលេចជារូបរាងឡើង នៅពេលខាងមុខ៕