គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទល់មុខរវាងអគ្គលេខាធិការដ្ឋានអាយប៉ា និងអគ្គលេខាធិការអាស៊ាន __ គណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា __ សម្ដេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកទស្សនទានគន្លឹះជាច្រើនជាប្រយោជន៍ រួមរបស់តំបន់និង សាកលលោកតាមរយៈកិច្ចប្រជុំពេញអង្ គលើកទី១ អាយប៉ា និងកិច្ចប្រជុំពាក់ព័ន្ធដែលប្រារព្ធធ្វើ ជាផ្លូវការប្រទេសឡាវនៅថ្ងៃនេះ __ លទ្ធផលការងាររបស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅប្រទេសឡាវ​ ក្នុងថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០២៤​ __ សម្តេចប្រធានរដ្ឋសភាអំពាវនាវក្នុងមហាសន្និបាតអាយប៉ា ឱ្យមានការអនុវត្តជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាននៅប្រទេសមីយ៉ាន់ម៉ា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ ពីព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារំាង
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ ពីព្រះរាជទស្សនកិច្ចនៅសាធារណរដ្ឋបារំាង
Prepaired By: NARA1472 ​ Date: (11/19/2023 6:39:01 PM )
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងនិវត្តន៍ពីសាធារណរដ្ឋបារំាង មកកាន់មាតុប្រទេសវិញ ប្រកបដោយព្រះរាជជោគជ័យ និងព្រះរាជសុវត្ថិភាព នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមនឹងឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ រួមមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាតិ ព្រះញាតិវង្ស និងអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើររបស់ព្រះអង្គដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងបំពេញព្រះរាជទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមការសូមយាងរបស់ ឯកឧត្តម  Emmanuel MACRON ប្រធានា​ធិបតីបារាំង

ព្រះរាជទស្សនកិច្ចនេះ បាននាំមកនូវព្រះរាជជោគជ័យជាច្រើនជូនជាតិមាតុភូមិ ដូចជាការពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារំាង ឱ្យកាន់តែជិតស្និទ្ធរឹងមាំឡើង ការផ្សព្វផ្សាយអភិរក្សសម្បត្តិបេតិកភណ្ឌ វប្បធម៌ អរិយធម៌ និងប្រពៃណីជាតិខ្មែរ ជូនដល់ពិភពលោក និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា និងអង្គការយូណេស្កូ តាមរយៈ ជំនួបសវនាការរវាង ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាមួយ ឯកឧត្តមប្រធានាធិបតីបារំាង Emmanuel MACRON ការយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាល លើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ការប្រទានព្រះរាជសវនាការជូន លោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ជាដើម។

ទូលព្រះបង្គំជាកូនចៅ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះអង្គ ទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាព​តរៀងទៅ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន