រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ
កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" បានបិទបញ្ចប់ដោយជោគជ័យ
Prepaired By: NA1472 ​ Date: (6/24/2022 1:42:02 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិអាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-5) ដែលសភាកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ “ការដោះស្រាយកត្តាប្រឈម ទាំងអស់គ្នាដើម្បីអាស៊ានគ្មានគ្រឿងញៀន”។

នៅមុនពិធីបិទបញ្ចប់ តំណាងសភានៃប្រទេសឥណ្ឌូនេស៊ី ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦ នៃក្រុមប្រឹក្សា ពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពីគ្រឿងញៀនគ្រោះថ្នាក់" (AlPACODD-៦) ជាបន្ត បានឡើងថ្លែង កោតសរសើរ និងអរគុណចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំ AlPACODD-5 តាមប្រព័ន្ធនិម្មិត ប្រកបដោយជោគជ័យ និងថា សភាឥណ្ឌូនេស៊ី មានក្ដីសោមនស្សរីករាយក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការរៀបចំកិច្ចប្រជុំ AlPACODD-៦ ជាមួយនឹងការរង់ចាំ ស្វាគមន៍វត្តមានគណៈប្រតិភូអាយប៉ាទាំងអស់នៅក្នុងឆ្នាំខាងមុខ។

នៅក្នុងឱកាសថ្លែងបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ស្តីពី "ស្តីពី គ្រឿងញៀនគ្រោះថ្នាក់" ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំមួយថ្ងៃនេះ បានទទួលលទ្ធផលយ៉ាងជោគជ័យ រួមមាន សេចក្តីសន្និដ្ឋានលើសេចក្តីសម្រេច ស្តីពីការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា ដើម្បី អាស៊ានមួយគ្មានគ្រឿងញៀន និងរបាយការណ៍បញ្ចប់ នៃកិច្ចប្រជុំនេះ។ ក្នុងកំឡុងពេលប្រជុំ ប្រតិភូទាំងអស់បានផ្លាស់ប្តូរយោបល់ និង ចែករំលែកព័ត៌មានដ៏មានតម្លៃស្តីពី ការអភិវឌ្ឍថ្មីៗនៅតាមបណ្តាប្រទេសរៀងៗខ្លួន ក៏ដូចជាកត្តាប្រឈម នៃគ្រឿងញៀនសំយោគ និង បានពិភាក្សារកមធ្យោបាយដោះស្រាយកត្តាប្រឈមទាំងនេះ ជាមួយនឹងបទពិសោធន៍ជាក់ស្តែង និងមេរៀន ជាបទពិសោធន៍តាមបណ្តា ប្រទេសនីមួយៗ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបង្ហាញនូវក្ដីសង្ឃឹមថា ប្រទេសនីមួយៗអាចទាញយកបាននូវមេរៀនជាបទពិសោធន៍ខ្លះៗពីកិច្ចប្រជុំនេះ និងអាចចូលរួមចែករំលែកដើម្បីបង្កើតយន្តការរឹងមាំមួយ និងមានប្រសិទ្ធិភាព ឆ្លើយតបទៅនឹងកត្តាប្រឈម នៃគ្រឿងញៀនខុសច្បាប់ ដែលកំពុងប្រឈមជាមួយនឹងសហគមន៍អាស៊ានយើង ដោយមានសកម្មភាពតាំងពីការសិក្សាស្រាវជ្រាវ ការវិភាគផ្នែកគោលនយោបាយ ការបង្កើនការយល់ដឹង យុទ្ធនាការអប់រំ ពិគ្រោះយោបល់ និងសន្ទនារួមគ្នា រវាងភាគីពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាការអនុវត្តច្បាប់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា មិនមានប្រទេសណាមួយអាចយកឈ្នះសង្គ្រាមគ្រឿងញៀនតែឯងបានទេ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧស្សាហកម្មគ្រឿងញៀនខុសច្បាប់ និងសកម្មភាពជួញដូរគ្រឿងញៀន គ្រប់ប្រទេសទាំងអស់ត្រូវការធ្វើការរួមគ្នា និងមានកិច្ចខិតខំប្រឹងប្រែងជាប្រចាំ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១នៃរដ្ឋសភា បានអំពាវនាវដល់រដ្ឋសមាជិកអាស៊ានទាំងអស់ក្នុងការពិចារណាបង្កើតក្រុមប្រយុទ្ធ- ប្រឆាំងគ្រឿងញៀនមួយដែលមានលក្ខណៈសុខដុមនីយកម្ម (Harmonized Anti-Drug Code of Conduct) ឬពិធីសារប្រយុទ្ធប្រឆាំង គ្រឿងញៀន (Drug Combat Protocol) ក្នុងការដោះស្រាយកត្តាប្រឈមទាំងអស់គ្នា នៅក្នុងវិធីសាស្ត្រជាប្រព័ន្ធ ដើម្បីឈានទៅសម្រេច សហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន