រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច នៃរដ្ឋសភា ចុះស្វែងយល់ការងារនៅខេត្តតាកែវ
គណៈកម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច នៃរដ្ឋសភា ចុះស្វែងយល់ការងារនៅខេត្តតាកែវ
Prepaired By: NA1472 ​ Date: (3/13/2022 5:46:03 AM )

គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះជួបពិភាក្សា ការងារជាមួយ ឯកឧត្តម លី សាវេត អភិបាលរងខេត្តតាកែវ និង ឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរជំនាញទាក់ទងនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅសាលប្រជុំនៃសាលាខេត្តតាកែវ។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបអាជ្ញាធរខេត្តពីគោលបំណងរបស់គណៈកម្មការចុះមកកាន់ ខេត្តតាកែវពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ លើវិស័យទទួលខុសត្រូវរបស់គណៈកម្មការ និងប្រមូលព័ត៌មានអំពី ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត ក៏ដូចជាបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដើម្បីរួមគ្នារកដំណោះ- ស្រាយឲ្យបានទាន់ពេលវេលា ដែលបណ្តាលមកពីការរីករាលដាលនៃជំងីកូវីដ-១៩ ដែលនាំអោយមានផលប៉ះពាល់លើវិស័យនីមួយៗ។

ឯកឧត្តម លី សាវេត អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងារ និងភាពរីកចម្រើនរបស់ ខេត្តតាកែវ ដែលអាជ្ញាធរខេត្តបានខិតខំធ្វើឱ្យសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់តាមរយៈការអភិវឌ្ឍលើ វិស័យសំខាន់ៗដូចជាវិស័យសុខាភិបាល សង្គមកិច្ច ឣតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដែល ជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាព ឣនាម័យ បង្កើនចំណេះដឹង និងជំនាញជាច្រើន តាមរយៈសហគ្រាស គ្រឹះស្ថាន និង ការវិនិយោគលើវិស័យវាយនភណ្ឌ ដែលបានធ្វើឱ្យអត្រាភាពក្រីក្រថយចុះគួរឱ្យកត់សំគាល់។ ទោះបីស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ- ១៩ក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការប្រយុទ្ធ ប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយុទ្ធសាស្ត្របីសំខាន់ ទប់ស្កាត់ ព្យាបាល និងចាក់វ៉ាក់សាំង ជាពិសេស អនុវត្តន៍នូវគោលនយោបាយរក្សាលំនឹងជីវភាពប្រជាជន និងធុរកិច្ចនៅគ្រប់វិស័យ។

ឯកឧត្តម លី សាវ៉េត បានបន្ថែមថា ទន្ទឹមនឹងសមិទ្ធផលដែលខេត្តសម្រេចបាននេះ រដ្ឋបាលខេត្តក៏បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលស្នើសុំគណៈកម្មការទី៨នៃរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផងដែរ។

បន្ទាប់ពីបានស្តាប់ នូវការរាយការណ៍របស់ឯកឧត្តមអភិបាលរងខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរជំនាញពាក់ព័ន្ធ រួចមក លោកជំទាវ ឡោក ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការជួយសម្រួលរាល់ការ លំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសខិតខំធ្វើការផ្សព្វផ្សាយអំពីការថែរក្សាសុខភាព ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង និងការការពារខ្លួនពីជំងឺមិនឆ្លង និងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ-១៩ ជាដើម។

លោកជំទាវប្រធានក៏បានបង្ហាញនូវការពេញចិត្តចំពោះអាជ្ញាធរខេត្ត ដែលបានខិតខំទាក់ទាញអ្នកវិនិយោគអោយមកបណ្តាក់ទុន នៅក្នុង ខេត្តកាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយការលំបាករបស់ពួកគាត់ផងដែរ។

លោកជំទាវ ឡោក ខេង ក៏បានកត់សម្គាល់បញ្ហាប្រឈមជាច្រើនដែលខេត្តបានជួបប្រទះ និងបានលើកទឹកចិត្តជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ។

ចំណែកគណៈកម្មការក៏នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ជម្រាបជូន សម្តេចឣគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី ធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលឲ្យជួយដោះស្រាយ ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និង ប្រទេសជាតិ។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន