រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អនុប្រធានទី២ នៃរដ្ឋសភា ចូលរួមផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺ COVID-19 ព្រមទាំងចែកម៉ាស និងទឹកអាល់កុល ជូនប្រជាពលរដ្ឋ ក្នុងស្រុកលើកដែក ខេត្តកណ្តាល
អនុប្រធានទី២ នៃរដ្ឋសភា ចូលរួមផ្សព្វផ្សាយដើម្បីទប់ស្កាត់ជំងឺ COVID-19 ព្រមទាំងចែកម៉ាស និងទឹកអាល់កុល ជូនប្រជាពលរដ្ឋ ក្នុងស្រុកលើកដែក ខេត្តកណ្តាល
Prepaired By: NA1472 ​ Date: (4/5/2020 7:19:24 AM )

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក បានអញ្ជើញចុះជួប សំណេះសំណាលជាមួយមន្ត្រីជួរមុខក្រុមការងារក្នុងយុទ្ធនាការផ្សព្វផ្សាយកំចាត់ជំងឺ កូវីត19 ( COVID-19 ) ក្នុងស្រុកលើកដែក។

ក្នុងឱកាសនេះ លោកជំទាវ បានផ្តាំឱ្យមន្រ្តីជួរមុខនៃបណ្តាភូមិ ឃុំ ក្នុងស្រុកលើកដែកទាំងអស់ ធ្វើការយកចិត្តទុកដាក់ជាប្រចាំក្នុងការ បញ្រ្ជាបការយល់ដឹងឱ្យបានច្បាស់អំពីវីធីការពារខ្លួន បង្ការទប់ស្កាត់ការឆ្លងជំងឹដ៏កាចសាហាវនេះ។

ជាមួយនេះដែរ លោកជំទាវ ក៏បានសង្កត់ធ្ងន់ចំពោះការត្រូវគ្រប់គ្រងឱ្យបានចំពោះប្រជាពលរដ្ឋ ចំណូលស្រុកមកពីក្រៅប្រទេស ត្រូវតាម- ដានពីស្ថានភាពសុខភាពរបស់ពួកគាត់ឱ្យបានដិតដល់ បើមានករណីសង្ស័យត្រូវផ្តល់ព៌តមានដល់ផ្នែកសុខាភិបាល ឱ្យចុះទៅអន្តរាគមន៍  ជាបន្ទាន់។

ក្រោយពីបាន ពន្យល់បន្ថែមនូវវិធានការចាំបាច់នានា ទៅតាមការណែនាំរបស់ក្រសួងសុខភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា លោកជំទាវក៏បានប្រគល់ជូនសំភារៈរួមមាន៖ ម៉ាស ចំនួន១ម៉ឺន និងទឹកអាកុលលាងសំលាប់មេរោគចំនួន ១៥០លីត្រ ដើម្បីយកទៅ ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយមេរោគ COVID-19ដែលកំពុងតែរីករាលដាល និងកំពុងកើតឡើងនៅពេលនេះ។

នាចុងបញ្ចប់ លោកជំទាវ ក៏បានលើកទឹកចិត្តដោយបានប្រគល់ជូននូវថវិកាឧបត្ថម្ភ ដល់ក្រុមការងារស្រុកចំនួន ២លានរៀល អ្នកចូលរួម ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងបានឧបត្ថម្ភកងកំលាំង ៥០ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងដែរ កំពុងជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩នេះ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ធ្លាប់បានអំពាវនាវដល់វិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលរួមគ្នាប្រយុទ្ធប្រឆាំងនឹងការវាយលុកពីជំងឺដ៏អាក្រក់នេះ។

គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ជាដំណឹងល្អ គឺមិនមានករណីឆ្លងកូវីដបន្ថែមទេ ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ មាន ចំនួន៤៩នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន