សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីការងារ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តរតនគិរី
ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីការងារ ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅខេត្តរតនគិរី
Prepaired By: NA1472 ​ Date: (2/14/2020 1:06:57 AM )

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា​បានដឹកនាំ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាគណៈកម្មការ អញ្ជើញចុះបំពេញបេសកកម្មនៅខេត្តរតនគិរី ដើម្បីស្វែងយល់ពី ការងារពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងជំនួបទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការ នៃរដ្ឋសភា នៅសាលាខេត្តរតនគីរី នាឱកាសនេះ ឯកឧត្តម  មួង ប៉ាង អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និងសហការី បានជម្រាបជូនពីដំណើរការនៃការដោះស្រាយទំនាស់ដីធ្លី នៅក្នុងខេត្តរតនគិរី ដោយខេត្តមានយន្តការចំនួន៣គឺ ១-តាមរយៈកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ក្រុង ស្រុក ខេត្ត ដែលមាន សមាសភាពមកពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធនិងអភិបាលក្រុង ស្រុក ជាពិសេសមានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដីជាសេនាធិការ ២- យន្តការដោះស្រាយសម្របសម្រួលដោយសហគមន៍ផ្ទាល់ និងទី៣-គឺយន្តការដោះស្រាយតាមផ្លូវច្បាប់។

ឯកឧត្ដមបន្តទៀតថា ក្រៅពីនេះ នៅមានការិយាល័យប្រជាពលរដ្ឋដែលមានតួនាទីយ៉ាងសំខាន់ក្នុងការសម្រួល និងទទួលពាក្យបណ្ដឹង នានាក្នុងដែនសមត្ថកិច្ច និងធ្វើការបញ្ជូនពាក្យបណ្ដឹងទាំងឡាយណាដែលមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច ពាក់ព័ន្ធ និងតាមដានការដោះស្រាយ ដើម្បីជូនព័ត៌មានត្រឡប់ទៅម្ចាស់ពាក្យបណ្ដឹងវិញ។

ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ផងដែរថា ជាលទ្ធផលនៅឆ្នាំ ២០១៩ ការិយាល័យប្រជាពលរដ្ឋបានទទួលពាក្យបណ្ដឹងចំនួន៨ ក្នុងនោះមានពាក្យបណ្ដឹងក្នុងដែនសមត្ថកិច្ចមានចំនួន៣ និងបញ្ជូនពាក្យបណ្ដឹងក្រៅដែនសមត្ថកិច្ចមានចំនួន៥ ដើម្បីសម្រុះសម្រួល ដោះស្រាយទៅជំនាញដែលពាក់ព័ន្ធ រួមមាន ១-មន្ទីរដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត ២-មន្ទីរអប់រំយុវជននិងកីឡាខេត្ត ៣-រដ្ឋបាលស្រុកកូនមុំ ៤-ស្នងការដ្ឋាននគរបាលខេត្ត និង៥-អង្គភាពសាខាពន្ធដារខេត្ត។

ឯកឧត្តម មួង ប៉ាង ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាការខ្វះធនធានមន្ត្រីដែលមានសមត្ថភាព និងមានជំនាញបច្ចេក- ទេស កង្វះខាតមធ្យោបាយ និងសម្ភារៈ ដើម្បីបម្រើឲ្យការអនុវត្តសកម្មភាពនៅតាមមន្ទីរអង្គភាព ការគ្រប់គ្រង និងទប់ស្កាត់បទល្មើស ធនធានធម្មជាតិនៅមិនទាន់ប្រសើរ បញ្ហាទំនាស់ដីធ្លីនៅតែបន្តមានភាពស្មុគស្មាញ នៅតែមានការទន្ទ្រានកាប់រានដីព្រៃឈើ ដីសាធា- រណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ការតាំងលំនៅឋាននៅលើដីសម្បទានសេដ្ឋកិច្ច និងការទិញលក់ដីធ្លីរបស់ប្រជាពលរដ្ឋ ដែលត្រួតលើគ្នា និងបញ្ហាតម្លៃកសិផលមានការឡើងចុះមិនទៀងទាត់ជាដើម សុទ្ធតែជាបញ្ហាដែលក្រុមការងារចម្រុះរបស់ខេត្ត ក្រុង ស្រុក ត្រូវបន្តរួមគ្នា ដោះស្រាយជាប្រចាំ និងក៏ស្នើសុំគណៈកម្មការរដ្ឋសភាជួយធ្វើអន្តរាគមន៍ដោះស្រាយផង។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានមានប្រសាសន៍លើកឡើងពីតួនាទីរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដែលពាក់ព័ន្ធនឹងការការពារ និងធានាការគោរពសិទ្ធិមនុស្សនៅកម្ពុជា អោយបានសមស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មការនេះ មានយន្តការជួយសម្របសម្រួល និងអន្តរាគមន៍រកដំណោះស្រាយជូន ប្រជាពលរដ្ឋ ដែលទទួលរងនូវអំពើអយុត្តិធម៌ផ្សេងៗ មានទាំងការចុះពិនិត្យនិងអង្កេតផ្ទាល់លើករណីទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋ ប្រមូលយកព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ និងស្នើអោយស្ថាប័នពាក់ព័ន្ធជួយពន្លឿនការដោះស្រាយបញ្ហា ដែលបានកើតឡើងអោយបាន ឆាប់ តែមិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលារការទេ។

ឯកឧត្តមប្រធានគណៈកម្មការ បានមានប្រសាសន៍ជម្រាបជូនពីសកម្មភាពរបស់គណៈកម្មការក្នុងរយៈពេលកន្លងមក ដែលបានទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ ចំនួន១៦១ករណី និងបានជួយធ្វើអន្តរាគមន៍លើពាក្យបណ្តឹងទាំងនោះបានចំនួន ១០៤ករណី គណៈកម្មការ កំពុងពិនិត្យចំនួន៥៧ករណី និងបានទទួលលិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន៣០ករណី។

ឯកឧត្តមប្រធានក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះលទ្ធផលការងារដែលខេត្តរតនគិរីសម្រចបាន និងស្នើដល់អាជ្ញាធរខេត្ត បន្តខិតខំបំពេញការងារអោយកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកដែលនៅជិត ប្រជាពលរដ្ឋ។ ចំពោះបញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការនឹងជួយធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន