រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU នៅទីក្រុងប៊ែលក្រាត
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU នៅទីក្រុងប៊ែលក្រាត
Prepaired By: NA1472 ​ Date: (10/13/2019 5:40:36 PM )

នៅល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមពិធីបើកជាផ្លូវការមហាសន្និបាត លើកទី១៤១ របស់សហភាពអន្តរសភា(IPU) នៅ មជ្ឈមណ្ឌល SAVA Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា(IPU) ក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” បានប្រារព្ធធ្វើឡើង នៅវេលាម៉ោង៧:៣០នាទីល្ងាច (ម៉ោងក្នុងប្រទេសស៊ែប៊ី) ក្រោមអធិបតីភាព ឯកឧត្តម អាឡិចសាន់ដ័រ វូសីក (Aleksandar Vucic) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី លោកជំទាវ កាប្រ៊ីយែលឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា IPU លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធាន សភាស៊ែប៊ី និង លោកស្រី ថាតធីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana Valovaya) អគ្គនាយិកា នៃការិយាល័យអង្គការ សហប្រជាជាតិ និងដោយមានការចូលរួមយ៉ាងច្រើនពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង១៧០០នាក់ មកពី១៤០ ប្រទេស ក្នុងនោះមានប្រធានសភា៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត៧០០នាក់ ជាស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាង ស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើន ទៀត។

សូមជម្រាបផងដែរថា គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹង សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សាពីការវិវឌ្ឍន៍ចុងក្រោយ ដើម្បីលើកកម្ពស់សមភាព យេនឌ័រ ផ្តល់សិទ្ធិអំណាចដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន ១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋ កូរ៉េ។ IPU ជាអង្គការនយោបាយ ពហុភាគីដំបូងគេនៅលើពិភពលោកដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនា រវាងប្រជាជាតិ ទាំងអស់។ IPU បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិក សភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។ ក្នុងរយៈពេលពីរដងក្នុងមួយឆ្នាំ IPU តែងកោះប្រជុំប្រតិភូសភា និងដៃគូជាង១.៥០០ នាក់នៅក្នុងសន្និបាតពិភពលោកដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និង ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន