សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តព្រៃវែងផ្សព្វផ្សាយដល់ពលរដ្ឋ ពីការទទួលបានសេវាព្យាបាលមិនគិតថ្លៃពីរាជរដ្ឋាភិបាល
គណៈកម្មការសង្គមកិច្ចរដ្ឋសភា ជំរុញអាជ្ញាធរខេត្តព្រៃវែងផ្សព្វផ្សាយដល់ពលរដ្ឋ ពីការទទួលបានសេវាព្យាបាលមិនគិតថ្លៃពីរាជរដ្ឋាភិបាល
Prepaired By: NA1472 ​ Date: (9/3/2019 12:36:23 AM )

ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា លោកជំទាវ ឡោក ខេង បានជំរុញអាជ្ញាធរខេត្តព្រៃវែង ជួយផ្សព្វផ្សាយ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី រោងចក្រ កាត់ដេរទំាងអស់ ពីការប្រើប្រាស់ប័ណ្ណ (ប.ស.ស) និងប័ណ្ណសមធម៌ ក្នុងការព្យាបាលជំងឺដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និង ឯកជនមួយចំនួន។

លោកជំទាវ ប្រធានគណៈកម្មការរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានកំពុងខិតខំ និងយកចិត្តទុកដាក់ ក្នុងការផ្តល់សេវា ព្យាបាលដល់ពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនី តាមរោងចក្រ ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់ពួកគាត់ ឲ្យកាន់តែប្រសើរឡើង។

ការលើកឡើងរបស់ លោកជំទាវ ឡោក ខេង បែបនេះ នៅក្នុងឱកាសដែលលោកជំទាវ បានដឹកនាំប្រតិភូគណៈកម្មការចុះសិក្សា ស្វែងយល់ពីវិស័យការងារ ដែលគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ទទួលបន្ទុក នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩។

នៅក្នុងបេសកកម្មនៅខេត្តព្រៃវែងនេះ លោកជំទាវ ឡោក ខេង និងសមាជិកគណៈកម្មការ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ហើយបានលើកឡើងនូវសំណើខាងលើនោះ។

ឯកឧត្តម ជា សុមេធី បានស្វាគមន៍ចំពោះវត្តមានគណៈកម្មការជំនាញរដ្ឋសភានៅលើទឹកដីខេត្តព្រៃវែង និងបានរាយការណ៍ជូនប្រតិភូ គណៈកម្មការរដ្ឋសភាពីវឌ្ឍនភាពរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា មន្រ្តី និងអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ បាន យកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខរបស់ពលរដ្ឋជាប្រចំា។ មិនថាសេវាសុខាភិបាលនោះទេ សេវាសង្គមជាច្រើនទៀត មានទំាងការអប់រំ បរិស្ថាន កំពុងត្រូវបានពង្រឹងពង្រីកដោយមានការគំាទ្រពីស្ថាប័នជំនាញ។

បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយជាអាជ្ញាធរខេត្តរួចហើយ លោកជំទាវ ឡោក ខេង បានដឹកនាំប្រតិភូគណៈកម្មការចុះពិនិត្យមើល មន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ មន្ទីរពេទ្យបង្អែកខេត្ត រោងចក្រTop Silver Limited ដោយបានជម្រាបដល់ពលរដ្ឋ និងកម្មករដោយផ្ទាល់ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខភាពពលរដ្ឋ។

លោកជំទាវបានជំរុញឲ្យពលរដ្ឋទៅទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ដោយភ្ជាប់ទៅជាមួយប័ណ្ណសមធម៌ និងប័ណ្ណ(ប.ស.ស)ឲ្យបាន គ្រប់ៗគ្នា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន