រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » គណៈកម្មការទី៣ » សកម្មភាព » គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ
គណៈកម្មការផែនការ វិនិយោគរដ្ឋសភា ជួបពិភាក្សាការងារជាមួយក្រសួងផែនការ
Prepaired By: NA1472 ​ Date: (3/19/2019 9:04:49 PM )

គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត​បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ដើម្បីសិក្សាស្វែងយល់ពីការងារដែលក្រសួងសម្រេចបាន និងទិសដៅការងារបន្ត។

នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រធាន និងសមាជិក សមាជិកាគណៈកម្មការជំនាញរដ្ឋសភា បានលើកឡើងនូវសំណួរមួយចំនួន ដល់ឯកឧត្តម រដ្ឋមន្រ្តី និងសហការី ពន្យល់បកស្រាយ។

ឯកឧត្តម ឆាយ ថន បានមានប្រសាសន៍ថា ក្រសួងផែនការមានតួនាទីច្បាស់លាស់ ក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យផែនការ នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍស្ថិតិជាតិ។ ឯកឧត្តមគូសបញ្ជាក់ថា  រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើអោយសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិគឺជាការងារដ៏សំខាន់សម្រាប់ណែនាំ និងជាឯកសារយោងរបស់រាជរដ្ឋាភិបាលក្នុងការកសាងប្រទេសអោយរីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងផែនការក៏មានតួនាទីដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងការត្រួតពិនិត្យនូវការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រៀបចំវិធីសាស្រ្តធ្វើជំរឿនអង្កេត និងការអនុវត្តធ្វើជំរឿនប្រជារាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។

ឯកឧត្តម ឆាយ ថន បានលើកឡើងពីបញ្ហាប្រឈម និងផលលំបាករបស់ក្រសួងក្នុងការអនុវត្តការងារផងដែរ។ ក្រសួងផែនការ ចង់បានការគាំទ្រពី រដ្ឋសភា ក្នុងការធ្វើវិសោធនកម្មច្បាប់ខ្លះ អោយស្របទៅនឹងសភាពការណ៍ជាក់ស្តែងរបស់សង្គមជាតិ។

ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើររាល់សមិទ្ធផល ដែលក្រសួងផែនការសម្រេចបាន។ ប្រធានគណៈកម្មការជំនាញរដ្ឋសភា បានគូសបញ្ជាក់ពី ការត្រៀមសហការជាមួយក្រសួងជានិច្ច ប្រសិនមានសំណើសូមធ្វើវិសោធនកម្មច្បាប់នានា ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋនោះ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន