លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធលេខាធិការដ្ឋាន AFPPD ដែលបានដាក់ទីតាំងថ្មីនៅទីក្រុងគូឡាឡាំពួរ__ ឯកឧត្តម វ៉ាន់ ដារ៉ា សំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅខេត្តកំពត__ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនចាស់ជរា នៅស្រុកកំពង់រោទិ៍__ ឯកឧត្តម គិត ទ្រី អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ដែលកំពុងជន់ឡើងខ្លាំង__ គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាបតៃយាន ឆ្នាំ២០២៦ នៅខេត្តសានស៊ី ប្រទេសចិន)__ លោកជំទាវ ឡោក ខេង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ៊្វិក ដើម្បីសង្កត់ធ្ងន់លើការកសាង «ភាពធន់នៃប្រជាសាស្ត្រ»__ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ដឹកនាំគណៈប្រតិភូរដ្ឋសភា អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការប្រឹក្សានយោបាយប្រជាជនខេត្តសានស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យជាច និងវឌ្ឍនភាពសាងសង់ផ្ទះមនុស្សធម៌នៅខេត្តព្រៃវែង
ឯកឧត្តម វង សូត អញ្ជើញចុះពិនិត្យស្ថានភាពវិទ្យាល័យជាច និងវឌ្ឍនភាពសាងសង់ផ្ទះមនុស្សធម៌នៅខេត្តព្រៃវែង
Prepaired By: NA0989 ​ Date: (9/13/2026 8:19:19 PM )

ព្រៃវែង៖ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ហេង ពៅ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យទីចាត់ការ និងបរិវេណវិទ្យាល័យជាច ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងតម្រូវការចាំបាច់នានារបស់សាលារៀន។

បន្ទាប់មក ឯកឧត្តម និងលោកជំទាវ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះមនុស្សធម៌មួយខ្នង ជូនលោកយាយ សូ ជន់ អាយុ ៨០ឆ្នាំ ជាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិជាចកណ្តាល ឃុំជាច ស្រុកកំចាយមារ។ ផ្ទះមនុស្សធម៌នេះ គឺជាផ្ទះទី៦ ដែលឯកឧត្តម វង សូត និងលោកជំទាវ បានចូលរួមសាងសង់ជូនចាស់ជរាដែលមានជីវភាពខ្វះខាតនៅក្នុងឃុំជាច។

ឯកឧត្តម វង សូត បានមានប្រសាសន៍ថា៖ «ការជួយគ្នាដោយទឹកចិត្តសប្បុរស គឺជាការកសាងសង្គមមួយដែលពោរពេញដោយស្នាមញញឹម និងក្តីសង្ឃឹម»។

សកម្មភាពទាំងនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំលើការងារសង្គម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍមូលដ្ឋាន៕