រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរជនកងទ័ព និងប្រជាពលរដ្ឋជួបការលំបាក នៅក្រុងបាវិត
លោកជំទាវ ឯក សុវណ្ណភារៈ អញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរជនកងទ័ព និងប្រជាពលរដ្ឋជួបការលំបាក នៅក្រុងបាវិត
Prepaired By: NARA1472 ​ Date: (8/23/2026 7:53:49 AM )
ស្វាយរៀង៖ លោកជំទាវ ឯក សុវណ្ណភារៈ តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាសមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា និងលោកជំទាវ ឈុន សារឹម ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារវីរជនកងទ័ពជួរមុខ គ្រួសារជួបការលំបាកចំនួន ១៣គ្រួសារ សមាជិកាក្រុមប្រឹក្សាសង្កាត់ដែលមានជំងឺ ព្រមទាំងក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារ ចំនួន ១៥នាក់ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកជំទាវ ឯក សុវណ្ណភារៈ បាននាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរ សុខទុក្ខ ពីថ្នាក់ដឹកនាំកំពូលជាតិ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានក្រើន រំឮកឱ្យប្រជា ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងត្រៀមខ្លួនពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ក្នុងអំឡុង​ខែតុលា-វិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមចូល រួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ជាមួយគ្នានេះ លោកជំទាវ ឯក សុវណ្ណភារៈ និងលោកជំទាវ ឈុន សារឹម បាននាំយក អំណោយ និងថវិកាឧបត្ថម្ភជូនគ្រួសារជួបការលំបាកចំនួន ១៣គ្រួសារ ក្នុងមួយ គ្រួសារ ទទួលបានអង្ករ មី ត្រីខ ទឹកបរិសុទ្ធ សម្លៀកបំពាក់ និងថវិកា ៤០,០០០រៀល។ ដោយ ឡែក គ្រួសារកងទ័ពទទួលបានថវិកា ១០០,០០០រៀលក្នុងមួយគ្រួសារ ព្រមទាំងមាន ការឧបត្ថម្ភដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាការពារផងដែរ៕