រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម គិត ទ្រី អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋសរុប ២៥គ្រួសារ នៅក្នុងឃុំប៉ាកកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី
ឯកឧត្តម គិត ទ្រី អញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋសរុប ២៥គ្រួសារ នៅក្នុងឃុំប៉ាកកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី
Prepaired By: NARA1472 ​ Date: (8/22/2026 8:15:48 PM )
ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ រួមជាមួយថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខចំនួន ២០គ្រួសារ និងស្ត្រីមេម៉ាយ ចាស់ជរាចំនួន ៥គ្រួសារ ដែលកំពុងស្នាក់នៅភូមិប៉ាកាឡាន់ និងភូមិកំពង់ចាម ឃុំប៉ាកាឡាន់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មូល សំវាំង សមាជិកក្រុមប្រឹក្សាខេត្ត លោក សន ពល មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក មាស ពៅបូរ៉ា ស្នងការរងខេត្ត លោក ចាន់ សារិន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារង លោក ម៉ៅ សារី មេធាវី លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក កោះ ប៉ូឡូ អនុប្រធានមន្ទីរសុខាភិបាល លោក សូ វណ្ណធិន អភិបាលស្រុកវ៉ើនសៃ និងមន្ត្រីទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តរតនគិរី។

ឯកឧត្តម បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តម ក៏បានលើកឡើងអំពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងគ្រប់ប្រភេទ ដែលបានឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិដោយមិនរាថយ ព្រមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តពង្រឹងសាមគ្គីភាព ឯកភាពជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្ស៕