រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » លោកជំទាវ ឡោក ខេង ជំរុញឱ្យមានសមភាពក្នុងការទទួលបានសេវាព្យាបាលជំងឺទឹកនោមផ្អែម ក្នុងវេទិកាសភាថ្នាក់តំបន់
លោកជំទាវ ឡោក ខេង ជំរុញឱ្យមានសមភាពក្នុងការទទួលបានសេវាព្យាបាលជំងឺទឹកនោមផ្អែម ក្នុងវេទិកាសភាថ្នាក់តំបន់
Prepaired By: NARA1472 ​ Date: (8/22/2026 8:15:43 PM )
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានលើកឡើងថា វេទិកាដែលប្រមូលផ្តុំគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មានសារៈ​សំខាន់ខ្លាំងណាស់ក្នុងការនាំយកសំឡេងរបស់អ្នករស់នៅជាមួយជំងឺទឹកនោមផ្អែម ទៅកាន់អ្នកទទួលខុសត្រូវផ្នែកនយោបាយ និងសាជីវកម្មក្នុងតំបន់ ដើម្បីជំរុញឱ្យការថែទាំ និងព្យាបាលជំងឺទឹកនោមផ្អែមមានការគ្របដណ្តប់យ៉ាងទូលំទូលាយ ព្រមទាំងធានាថាគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទទួលបានការព្យាបាល ពោលគឺ«គ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ»។

លោកជំទាវបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាវគ្គទី១ នៃវេទិកាសភាស្តីពីជំងឺទឹកនោមផ្អែម ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំនយោបាយ ដើម្បីអនាគតប្រកបដោយសុខុមាលភាពល្អ» ដែលរៀបចំឡើងដោយបណ្តាញសភាសកលសម្រាប់ជំងឺទឹកនោមផ្អែម នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នាទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានធ្វើបទបង្ហាញដោយលើកស្ទួយភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍសុខុមាលភាពសង្គម។ តាមរយៈការចែករំលែកបទពិសោធន៍ និងការធ្វើបទបង្ហាញ ដោយផ្ដោតលើការកសាងអនាគតប្រកបដោយចីរភាព ការពង្រឹងសមត្ថភាពយុវជន និងការគាំទ្រគោលនយោបាយសុខាភិបាលសាធារណៈ។

ទន្ទឹមគ្នា ឯកឧត្តម លោកជំទាវ ជាសមាជិកសភាមកពីប្រទេសឥណ្ឌា ឧបនាយករដ្ឋមន្ត្រីរដ្ឋ Tasmania សមាជិកាសភារដ្ឋ New South Wales និងអ្នកជំនាញសុខភាពសាធារណៈជាច្រើនរូបទៀត បានចូលរួមជាវាគ្មិន ដោយពិភាក្សាលើប្រធានបទ «ការទទួលបានសេវា សមភាព និងការកាត់បន្ថយគម្លាតសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម»។

គួររំលឹកផងដែរថា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួម «វេទិកាសភាស្តីពីជំងឺទឹកនោមផ្អែម ឆ្នាំ២០២៦ សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នាទីក្រុងមែលប៊ន ប្រទេស​អូស្ត្រាលី។