រដ្ឋសភាកំណត់យកថ្ងៃទី២០ ខែសីហា បន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័ត «សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» រដ្ឋសភាកម្ពុជាត្រៀមរៀបចំ «កិច្ចសន្ទនាពហុភាគីស្តីពីការវិនិយោគ ASEAN RAI» នាចុងខែសីហានេះ ដើម្បីពង្រឹងសន្តិសុខស្បៀង និងអាកាសធាតុ__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខ​ គោរពជូន​ ឯកឧត្តម ចាវ ឡឺជី (Zhao Leji)​ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សាធារណរដ្ឋប្រជាមានិតចិន​ ចំពោះមរណភាពរបស់ ឯកឧត្តម ជូ រ៉ុងជី (Zhu Rongji) អតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង ក្នុងជន្មាយុ ៩៨ឆ្នាំ។__ ឯកឧត្តមកិត្ដិសេដ្ឋាបណ្ឌិត ជាម យៀប បំផុសស្មារតីសមាជិកសភាទាំង១៦ប្រទេស រួមគ្នាអនុវត្ត«សេចក្ដីថ្លែងការរួមទីក្រុងភ្នំពេញ»ឱ្យក្លាយជាសកម្មភាពជាក់ស្តែងដើម្បីផលប្រយោជន៍ប្រជាជន__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ​ គោរពជូន​ លោកជំទាវ ខាលីដា បួហ្វេឌិច (Khalida Boufedeche)​ ប្រធានសភាប្រជាជន​ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី​__ ព័ត៌មានថ្មី ៖ វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ__ អង្គការសុខភាពពិភពលោក(WHO )រៀបចំពិធីជប់លៀងជូនគណៈប្រតិភូចូលរួមវេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិកស្តីពីសុខភាពសកល ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន រៀបចំពិធីទទួលស្វាគមន៍ និងជប់លៀងជូនគណៈប្រតិភូសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វ៊ិកដែលអញ្ជើញមកទស្សនកិច្ចក្នុងខេត្តកំពត__

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សន សារ៉ាណា អញ្ជើញចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាអាស៊ាន រៀបចំដោយសភាប្រជាជនចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍
ឯកឧត្តម សន សារ៉ាណា អញ្ជើញចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាអាស៊ាន រៀបចំដោយសភាប្រជាជនចិន ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍
Prepaired By: NARA1472 ​ Date: (8/22/2026 8:15:39 PM )
ទីក្រុងប៉េកាំង-ខេត្តហៃណាន ប្រទេសចិន៖ ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ដើម្បីចូលរួមសិក្ខាសាលាសម្រាប់សមាជិកសភាអាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង និងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម He Wei អនុប្រធានសភាប្រជាជនចិន បានស្វាគមន៍គណៈប្រតិភូសភានៃបណ្តាប្រទេសសមាជិកអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃការរក្សាបរិយាកាសសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ការរៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន។

ជាមួយគ្នានេះ ឯកឧត្តម យស ផានីត្តា ប្រធានគណៈប្រតិភូសភាកម្ពុជា បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា ឆ្នាំ២០២៦ គឺជាខួប៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន។ ឯកឧត្តមបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន បានកើនឡើងដល់ជាង ១,០០០ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ បន្ទាប់ពីអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ចាប់តាំងពីឆ្នាំ២០២០។

ឯកឧត្តមបានបន្តថា ថ្មីៗនេះ អាស៊ានបានសម្រេចកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលតំបន់ ដែលនឹងបង្កើតកាលានុវត្តភាពជាយុទ្ធសាស្ត្រសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលរវាងអាស៊ាន និងចិន។

សិក្ខាសាលាសម្រាប់សមាជិកសភានេះ ត្រូវបានសម្របសម្រួលដោយសាកលវិទ្យាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ក្រោមប្រធានបទ «ការពង្រឹងការផ្លាស់ប្តូររវាងសមាជិកសភា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន»។

សិក្ខាសាលាផ្តោតលើការពិភាក្សា និងការផ្លាស់ប្តូរបទពិសោធន៍រវាងសមាជិកសភាអាស៊ាន និងចិន លើវិស័យសំខាន់ៗ រួមមាន នីតិរដ្ឋ និងអភិបាលកិច្ច ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល សន្តិសុខស្បៀងអាហារ និងបញ្ញាសិប្បនិម្មិត ជាដើម។

ក្រៅពីការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ សមាជិកសភាចូលរួមក៏នឹងមានឱកាសធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់ និងស្ថាប័នមួយចំនួន ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធន៍ និងសមិទ្ធផលនានារបស់ប្រទេសចិន ព្រមទាំងពង្រឹងការយល់ដឹង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃអាស៊ាន និងចិន៕