សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិតអបអរសាទរ​ ជូនចំពោះ​ ឯកឧត្តម ជិន ថាញ់មិន​ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ វិស័យការទូតសភា បានចូលរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ​ និងការដោះស្រាយបញ្ហានានាជូនមនុស្សជាតិលើសកលលោក ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន »
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន »
រៀបរៀងដោយ ៖​ NA002 ​ នៅថ្ងៃទី (5/2/2024 1:40:29 AM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ « រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន » នៅពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
 
ពិធីមនុស្សធម៌នេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល យ៉ាងច្រើនកុះករ ជាមួយវត្តមានប្រជាពលរដ្ឋមន្រ្តីរាជការយ៉ាងអធិកអធមជាទីបំផុត។
 
ក្នុងនាមជាគ្រូបង្វឹកកិត្តិយសក្រុមកីឡាបាល់ទាត់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំ និងរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌នេះឡើង និងបានអំពាវនាវឱ្យចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចតេជោ ក៏បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយមន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការ សម្រាប់ព្យាបាលដល់កុមារកម្ពុជា ហើយសម្តេចតេជោ បានប្រកាសថា សម្តេច និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកា ចំនួន ២០០លានរៀល។
 
ជាការកត់សម្គាល់ក្រោយមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋ បានចូលរួមបរិច្ចាគថវិកាដើម្បីកម្លាំងមនុស្សធម៌នៅក្នុងសង្គមខ្មែរ ជួយគាំទ្រសកម្មភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្រ្គោះអាយុជីវិតកុមារកម្ពុជាយ៉ាងច្រើនផុសផុល ៕