សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ វិមានរដ្ឋសភា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ អញ្ជើញចូលរួមជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សាស្ដីពីទំនាក់ទំនងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងមានភាពធន់ __ សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ របៀបវារៈទី១២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ វិមានរដ្ឋសភា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ព្រះរាជក្រម ស្តីពី និរាករណ៍ច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម __ លោកជំទាវ កុល ធារិន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារសិក្សា __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ __ សហគមន៍ចិននៅទូទាំងពិភពលោកក្នុងភាពជាសហគ្រិន និងនវានុវត្តន៍ ដែលជាកត្តាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម __ សម្ដេច ម៉ែន សំអន អនុញ្ញាតឱ្យគណៈប្រតិភូព្រះសង្ឃខ្មែរក្រោមជួបសម្ដែងការគួរសម និងសំណេះសំណាល នៅទីស្នាក់ការរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា __ សេចក្តីប្រកាសព័ត៌មាន លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP-11) __ គណៈប្រតិភូរដ្ឋសភាគុយបា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា ក្នុងអំឡុងពេលមកចូលរួមកិច្ចប្រជុំ IPTP នៅកម្ពុជា __ គណៈប្រតិភូអនុប្រធានរដ្ឋសភាឡាវ ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានបញ្ចប់ក្នុងការចូលរួមកិច្ចប្រជុំ IPTP លើកទី១១ នៅព្រះរាជាណាចក្រកម្ពុជា __ សារលិខិតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍បូកសរុបលទ្ធផលមហាសន្និបាតលើកទី៤៥
Prepaired By: NA002 ​ Date: (10/22/2024 8:49:06 PM )

នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ នៅក្នុងទីក្រុងវៀងចន្ទន៍។
កិច្ចប្រជុំពេញអង្គលើកទី២ បានស្តាប់របាយការណ៍លទ្ធផលការងារដែលគណៈកម្មាធិការនានា របស់អាយប៉ាលើកទី៤៥ បានប្រជុំពិភាក្សាគ្នាលើសេចក្តីព្រាង សេចក្តីសម្រេចចំនួន៣៧ ក៏ដូចជាការពិនិត្យលទ្ធផលការងាររបស់អាយប៉ាយបានធ្វើកន្លងមកនិងទិសដៅអាយប៉ានាពេលអនាគត។

ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ។

តាមរបាយការណ៍ជូនអង្គប្រជុំ បានឱ្យដឹងថា  គណៈកម្មាធិការនយោបាយបានពិភាក្សា អនុម័តសេចក្ដីសម្រេចចំនួន ៤។  គណៈកម្មាធិការសេដ្ឋកិច្ច បានពិភាក្សាអនុម័តសេចក្ដីសម្រេចចំនួន ៨។  គណៈកម្មាធិការសង្គមកិច្ច បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ៥។  គណៈកម្មាធិការសមាជិកសភាស្ត្រីអាយប៉ា បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ២។  គណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ៣។ គណៈកម្មាធិការរៀបចំ បានពិភាក្សានិងអនុម័តសេចក្ដីសម្រេចចំនួន ១៥។

សូមជម្រាបថានៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចទំាង៣៧ ដែលបានអនុម័តនាពេលនេះ មានសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលសភាកម្ពុជា បានធ្វើជាសហគំាទ្រ។ នៅក្នុងនោះសេចក្តីព្រាងសេចក្តីសម្រេចមួយ នៅក្នុងគណៈកម្មាធិការស្រ្តីអាយប៉ា សេចក្តីព្រាងសេចក្តីសម្រេចមួយ នៅក្នុងគណៈកម្មាធិការសង្គមកិច្ច និងសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥នៅក្នុងគណៈកម្មាធិការនយោបាយ។

នៅក្នុងកិច្ចពិភាក្សាការងាររវាងសភាសង្កេតការណ៍អាយប៉ា និងអាយប៉ាក្រោមប្រធានបទស្ដីពី “កិច្ចសហប្រតិបត្តិការរបស់សភាដើម្បីឈានឆ្ពោះទៅរក សមាហរណកម្ម និងកំណើនប្រកបដោយបរិយាបន្ន” អាយប៉ាបានជួបសន្ទនាជាមូយសភាសង្កេតការណ៍ចំនួន១៥ប្រទេស។

ក្នុងខ័ណ្ឌនីតិប្បញ្ញត្តិ អាយប៉ាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំជាទៀងទាត់ ដើម្បីពង្រឹងវិស័យការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាង ពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើន ប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។

ជាការកត់សម្គាល់នៅក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ខែតុលាមកដល់ថ្ងៃនេះ គណៈប្រតិភូសភាកម្ពុជា បានចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធទំាងអស់នៃមហាសន្និបាត។ នៅក្នុងនោះសម្តេចប្រធានរដ្ឋសភា ក៍បានឆ្លៀតឱកាសនេះ ជួបពិភាក្សាការងារជាមួយបណ្តា គណៈប្រតិប្រទេសជាមិត្តមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី ក្នុងនាំមកនូវយក ផលប្រយោជន៍ជូនប្រទេសជាតិ ទំាងការងាររដ្ឋសភា វិស័យសង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ ទេសចរណ៍ជាពិសេស ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជាន។

មុនបញ្ចប់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជារួមជាប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា បានអញ្ជើញចុះហត្ថលេខា លើរបាយការណ៍បូកសរុបលទ្ធផល មហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយផ្លែផ្លានិងអត្ថន័យ នៅក្នុងការលើកកម្ពស់ការទូតសភា ពង្រឹងកិច្ចសហប្រតិបត្តិការ អាយប៉ានិងអាស៊ាន ដើម្បីសម្រេចចក្ខុវិស័យអាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល៕